រន្ធញើសធំៗ គឺជាបញ្ហាសម្រស់មួយដែលធ្វើឲ្យសុភាពនារី សុភាពបុរសទាំងឡាយមានការទើសចិត្តនឹងខ្លួនឯងជាខ្លាំង ជាពិសេសរោគមុនក៏ងាយនឹងកើតឡើងផងដែរ។ តែទោះជាយ៉ាងណា បញ្ហាមួយនេះអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិសាមញ្ញៗងាយបំផុត។
ធាតុផ្សំ៖
- ស៊ុតមាន់មួយគ្រាប់ (យកតែស៊ុតស)
- ទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ
- ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
របៀអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់ឲ្យជាល្បាយតែមួយ។
២.លាបល្បាយឲ្យសព្វពេញផ្ទៃមុខ។
៣.ទុកឲ្យល្បាយនោះស្ងួត រួចលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗ។
ដើម្បីឲ្យរន្ធញើសឆាប់រួមតូចវិញ អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច៕