មូលហេតុធំៗ៤ចំណុចធ្វើឲ្យអ្នកមានកំណកឈាមក្នុងតម្រងនោម

0
1

ជួនកាលកំណកឈាមនៅក្នុងទឹកនោមតិចពេក អ្នកមិនអាចមើលឃើញនឹងភ្នែកទទេបានទេ លុះត្រាតែការធ្វើតេស្ត។ តាមអ្នកជំនាញបានបង្ហាញថា ការហូរឈាមតាមទឹកនោម អាចបណ្តោលមកពីរបួសខាងក្នុងរាងកាយ ឬកើតមានជំងឺធ្ងន់ធ្ងរផ្សេងៗ ដែលអាចប៉ះពាល់ដល់ចលនាឈាមរត់។ ដូច្នេះហើយ អ្នកគួរតែស្វែងយល់ពីមូលហេតុឲ្យបានច្បាស់ ដើម្បីព្យាបាលបានទាន់ពេល។

១.ការជក់បារី

អ្នកជក់បារីអាចប្រឈមនឹងហានិភ័យខ្ពស់នៃជំងឺមហារីកតម្រងនោម នេះហើយជាដើមហេតុមួយដែលបណ្តោលឲ្យកើតមានបញ្ហាកំណកឈាមនៅក្នុងទឹកនោម។

២.ក្រួសក្នុងត្រងនោម

កំណកឈាមនៅក្នុងទឹកនោម អាចជាសញ្ញានៃជំងឺក្រួសក្នុងតម្រងនោម និងឆ្លងមេរោគលើផ្លូវបង្ហូរនោម។ ក្នុងករណីនេះ អ្នកជំងឺគួរបញ្ឈប់ការទទួលទាភេសជ្ជ:ដែលមានជាតិអាស៊ីតដូចជា តែ កាហ្វេ និងទឹកក្រូចជាដើម។

៣.ជំងឺឈាម

ការកើតជំងឺឈាមមួយចំនួនដូចជា បញ្ហាផ្លាកែត ជំងឺឈាមស ក៏អាចបណ្តោលឲ្យមានបញ្ហាកំណកឈាមនៅក្នុងទឹកនោមផងដែរ។

ប្រសិនបើអ្នកសង្កេតឃើញថា ទឹកនោមរបស់ខ្លួនមានកំណកឈាម ឬទឹកនោមមានពណ៌ក្រហមខ្លាំងខុសធម្មតា អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការពិនិត្យ និងព្យាបាលឲ្យបានឆាប់។

៤.បញ្ហាផ្សេងៗរបស់ប្លោកនោម ឬតម្រងនោម

ប្លោកនោម ឬតម្រងនោមកើតមានបញ្ហារលាក ឆ្លងមរោគ មហារីក្រពេញប្រូស្តាត មហារីកតម្រងនោម មហារីកប្លោកនោម ក្រពេញប្រូស្តាតរីកធំ ខូចតម្រងនោម ការរងរបួស កាវះកាត់ សុទ្ធតែជាមូលហេតុដែលបណ្តោលឲ្យកើតមានកំណកឈាមនៅក្នុងទឹកនោមទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here