អស្ចារម្យមែន! ប្រើរូបមន្តធម្មជាតិមួយនេះបបូរមាត់ខ្មៅនឹងប្រែជាស៊ីជម្ពូររហ័សទាន់ចិត្ត

0
1

តើសុភាពនារីទាំងឡាយកំពុងតែខ្វល់ខ្វាយចិត្ត ជាមួយនឹងបញ្ហាបបូរមាត់ខ្មៅមែនទេ? បើដូច្នោះមែនឈប់បារម្ភទៀតទៅ រមៀតអាចជួយបាន។ រមៀត ត្រូវបានគេប្រើសម្រាប់ផ្សំធ្វើជា​ផលិតផលថែរក្សាសម្រស់អស់រយ:ពេលជាច្រើនសតវត្សមកហើយ ហើយថ្មីៗនេះ អ្នកជំនាញបានរកឃើញថា រមៀត អាចព្យាបាលបញ្ហាបបូរមាត់ខ្មៅយ៉ាងមានប្រសិទ្ធភាពបំផុត។

ធាតុផ្សំ៖

  • ម្សៅរមៀត ១ស្លាបព្រាបាយ
  • ទឹកដោះគោជូរ ១ស្លាបព្រាកាហ្វេ

    របៀអនុវត្ត៖
    ១. ចាប់ផ្តើមលាយធាតុផ្សំទាំងពីរមុខនេះ ឲ្យរលាយចូលគ្នាក្លាយជាល្បាយតែមួយ។
    ២. លាបល្បាយនេះនៅលើបបូរមាត់របស់អ្នក ហើយទុកពេញមួយយប់តែម្តង។
    ៣. នៅពេលព្រឹកឡើង សូមប្រើកន្សែងទន់ជ្រលក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចេញ។

បន្ទាប់ពីអនុវត្តរូបមន្តធម្មជាតិមួយនេះត្រឹមរយ:ពេលពីរថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពបណ្តើរៗ ប៉ុន្តែបបូរមាត់ប្រែជាពណ៌ស៊ីជម្ពូរយូរ ឬឆាប់អាស្រ័យទៅលើស្ថានភាពបបូរមាត់របស់អ្នកខ្មៅកម្រិតណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here