តើលោកអ្នកចង់ទទួលបានស្នាមញញឹមស្រស់ស្អាតប្រកបទៅដោយភាពទាក់ទាញមែនទេ? នៅចាំអីទៀត ប្រើរូបមន្តធម្មជាតិដែលផ្សំឡើងពីប្រេងដូង មិនត្រឹមតែអាចជួយឲ្យធ្មេញសស្អាតដូចបំណងនោះទេ វាក៏អាចជួយការពារមាត់ធ្មេញមិនឲ្យឆ្លងមេរោគផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺប្រេងដូង មានសមត្ថភាពកម្ចាត់កាកសំណល់ ព្រមទាំងស្នឹមពណ៌លឿងនៅជាប់តាមជើងធ្មេញយ៉ាងពូកែ។
រូបមន្តទី១៖
១.យកប្រេងដូងសុទ្ធ ១ទៅ ២ស្លាបព្រាបាយ ដាក់ចូលទៅក្នុងមាត់ ហើយខ្ពុររយ:ពេលពីរបីនាទី។
២. រួចលាងសម្អាតមាត់ចេញជាមួយនឹងទឹកស្អាតធម្មតា។
៣.បន្ទាប់មកអនុវត្តឡើងវិញម្តងទៀត ដើម្បីជួយកម្ចាត់កាកសំណល់ដែលនៅជាប់តាមជើងធ្មេញ និងស្នឹមពណ៌លឿង។
រូបមន្តទី២៖
១.លាយប្រេងដូង ២ស្លាបព្រាបាយ ជាមួយនឹងម្សៅសូដាពីរបីស្លាបព្រាកាហ្វេ។
២.បន្ទាប់មកប្រើច្រាស់ដុសសម្អាតដូចប្រើថ្នាំដុសធ្មេញ។
៣.ចុងក្រោយ ត្រូវលាងជម្រះឲ្យបានហ្មត់ចត់ជាមួយនឹងទឹកធម្មតា។
ប្រសិនបើអ្នកព្យាយាមប្រើប្រាស់វិធីធម្មជាតិនេះបានទៀងទាត់មួយថ្ងៃពីរដង អ្នកនឹងឃើញប្រសិទ្ធិភាពក្នុងរយ:ពេលត្រឹមតែ ២ ទៅ៣ សប្តាហ៍ប៉ុណ្ណោះ៕