លក្ខខណ្ឌមិនអំណោយផល៥ចំណុច ស្ត្រីមានផ្ទៃពោះត្រូវតែសម្រាលកូនដោយវះកាត់!

0
1

ការសម្រាលកូនដោយធម្មជាតិ គឺជាអទិភាពទីមួយសម្រាប់អ្នកម្តាយទាំងឡាយ។ ក៏ប៉ុន្តែប្រសិនបើមានករណីមិនប្រក្រតីណាមួយកើតឡើងគ្រូពេទ្យច្បាស់ជាជំរុញឲ្យធ្វើការវះកាត់ជាពុំខាន ទោះបីជាអ្នកម្តាយត្រូវប្រឈមនឹងបញ្ហាសុខភាពផ្សេងៗក៏ដោយ។

ខាងក្រោមនេះជាហេតុផលខ្លះៗ ដែលធ្វើឲ្យការសម្រាលកូនត្រូវតែប្រើវិធីវះកាត់៖

១.ទំហំគភ៌៖ ប្រសិនបើទារកមានទំហំធំពេក មិនអាចបញ្ចូនតាមរយៈប្រឡាយកំណើតបាន ច្បាស់ជាត្រូវវះកាត់ហើយ។

២.ទារកស្ថិតក្នុងទីតាំងខុសប្រក្រតី៖ ប្រសិនបើទារកស្ថិតក្នុងទីតាំងមិនត្រឹមត្រូវសម្រាប់កំណើត នោះអាចមានការព្រួបារម្ភថា អាចនឹងកើតចេញមិនរួច។

៣.អុកស៊ីសែនតិច ចង្វាក់បេះដូងដើរយឺត ឬសញ្ញាថប់ៗដង្ហើមៗរបស់ទារក៖ ទាំងនេះអាចបណ្តោលមកពីបញ្ហាជាមួយនឹងសុខ ឬទងផ្ចិត។

៤.ស្ទះប្រឡាយ៖ ដោយសារតែទងផ្ចិត ឬសុខចូលទៅក្នុងប្រឡាយកំណើតមុនទារក ដូច្នេះទារកមិនអាចរុញច្រានចេញមកបានទេ។

៥.គ្មានកម្លាំង៖ ករណីមួយទៀតប្រសិនបើអ្នកម្តាយគ្មានកម្លាំងគ្រប់គ្រាន់ច្បាស់ជាមិនអាចបង្កើតកូនរួចឡើយ ហើយប្រសិនបើគ្មានជំនួយពីគ្រូពេទ្យ ឬការវះកាត់ទាំងម្តាយនឹងកូនអាចមានបញ្ហា។

ក្នុងករណីខ្លះការសម្រាលដោយវះកាត់ត្រូវបានព្យាករណ៍ទុកជាមុន ប៉ុន្តែក្នុងករណីខ្លះទៀតអាចត្រូវបានអនុវត្តនៅនាទីចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here