នៅក្នុងផ្លែម្នាស់ ត្រូវបានគេរកឃើញថាសម្បូរជាតិសរសៃ វីតាមីន B និងជាប្រភពផ្តល់ថាមពលសម្រាប់រាងកាយ។
ម្នាស់ក៏ជាអាហារដ៏ល្អបំផុត សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ព្រោះវាគ្មានជាតិខ្លាញ់ដែលបណ្តាលធាត់ និងមានសារជាតិសូដ្យូមទាប។ ប៉ុន្តែអ្នកដឹងទេ មិនត្រឹមតែសាច់ម្នាស់ទេដែលមានប្រយោជន៍ សូម្បីតែសំបកម្នាស់ដែលអ្នកបោះចោលរាល់ថ្ងៃ ក៏មានសមត្ថភាពព្យាបាលជំងឺជាច្រើនមុខផងដែរ។
ទាំងអស់នេះ ជាគុណប្រយោជន៍ដែលបានមកពីសំបកម្នាស់៖
– ជាភ្នាក់ងារប្រឆាំងជំងឺមហារីក
– ជួយជំរុញឲ្យលោកអ្នកឆាប់មានកូន
– ការពារជំងឺភ្នែកឡើងបាយ
– ព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង
– ព្យាបាលជំងឺហឺត
– ជំនួយដល់បេះដូង
– ភ្នាក់ងារប្រឆាំងនឹងការរលាក
វិធីប្រើសំបកម្នាស់៖
១. លាងម្នាស់ទុំមួយផ្លែឲ្យស្អាត រួចចិតបន្លារលើសំបកចោល ហើយចិតយកសំបកទាំងអស់ដាក់ចូលក្នុងឆ្នាំ។
២. បន្ទាប់ចាក់ទឹកឲ្យលិចសំបកម្នាស់ រួចដាំមួយរំពុះ។
៣. ក្រោយពេលលើកចុះឲ្យត្រជាក់ហើយ ត្រូវច្រោះយកកាកចេញ។
៤.អ្នកអាចទទួលទឹកម្នាស់នេះនៅរៀងរាល់ក្រោយពេលបាយទាំង៣ពេល ឬពេលណាដែលអ្នកស្រេកទឹកក៏បាន។
ក្នុងករណីដែលអ្នកពិបាកទទួលទាន អាចបន្ថែមស្ករបន្តិច តែកុំបន្ថែមច្រើនពេក ព្រោះវាអាចប៉ះពាល់សុខភាពអ្នកទៅវិញ៕