សញ្ញាបញ្ជាក់ថា ទារកទើបនឹងកើតកំពុងតែឈឺហើយ

0
1

តើយើងអាចដឹងយ៉ាងម៉េចបានថាទារកទើបនឹងកើតកំពុងតែឈឺ? វាពិតជាពិបាកនឹងដឹងខ្លាំងណាស់ ព្រោះទារកទើបនឹងកើតមិនចេះនិយាយស្តីដូចមនុស្សធំឡើយ គឺដឹងតែពីយំតែមួយមុខគត់។ ក៏ប៉ុន្តែក្រៅពីការស្រែកយំអាណាព្យាបាលទាំងឡាយអាចដឹងថាទារកកំពុងតែឈឺ តាមរយៈរោគសញ្ញាមួយចំនួនដូចខាងក្រោម៖

១.ក្តៅខ្លួន៣៨អង្សាសេឡើងទៅ

២.ការដកដង្ហើមលឿន ឬខំប្រឹងដកដង្ហើម

៣.ក្អួតចង្អោរ

៤.កើតមានបញ្ហាហើម ឬស្បែកក្រហម ហើយធំក្លិនមិនល្អពីទងផ្ចិត

៥.ស្បែក ឬភ្នែកមានពណ៌លឿង

៦.មិនបៅដោះ

៧.គេងយូរក្រោកមិនរួច

៨.មានឈាមនៅក្នុងលាមក

ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយដូចខាងលើនេះ ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងធ្វើការព្យាបាលឲ្យទាន់ពេលវេលាភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here