អ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីគ្រូពេទ្យចូលចិត្តសុំឲ្យអ្នកជំងឺលៀនអណ្តាតចេញមកក្រៅ? តើអណ្តាតអាចបង្ហាញពីរោគសញ្ញានៃជំងឺមែនទេ? ជាការពិតណាស់ ការពិនិត្យមើលអណ្តាតអាចដឹងពីអាការជំងឺមួយចំនួនបាន ប៉ុន្តែមិនមែនគ្រប់ករណីទាំងអស់នោះទេ។
ការមើលអណ្តោត ជាវិធីមួយតាមបែបវេជ្ជសាស្ត្រ ដើម្បីសម្គាល់រោគសញ្ញារបស់អ្នកជំងឺ ជាក់ស្តែងដូចជា ពងបែកលើអណ្តាត ឬពណ៌អណ្តាត អាចជាសញ្ញានៃជំងឺមហារីក។ ជាមួយគ្នានេះផងដែរអណ្តាតខ្មៅ ឬត្នោត គឺជាសញ្ញាដែលបណ្តោលមកពីការជក់បារីច្រើនពេក។
ប្រសិនបើអណ្តាតមានកម្អែលពណ៌ផ្កាឈូកក្រាស់ខ្លាំង អាចមកពីជំងឺគ្រុនឈាម។ តែបើអណ្តាតមានស្រទាប់ពណ៌ស អ្នកអាចមានបញ្ហាថ្លើម និងថង់ប្រមាត់។ ជាពិសេសនៅពេលដែលអណ្តាតមានព៌ណបៃតង ឬពណ៌ស្វាយអ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសុខភាពឲ្យបានច្បាស់។
ទាំងអស់នេះហើយ ជាហេតុផលដែលធ្វើឲ្យគ្រូពេទ្យតែងតែបង្គាប់ឲ្យអ្នកជំងឺលៀនអណ្តាត ព្រោះចង់ដឹងពីរោគសញ្ញាមួយចំនួន៕