ជំងឺដាច់សរសៃឈាមខួរក្បាល ឬហៅថា Stroke អាចកើតមានចំពោះមនុស្សគ្រប់ពេលវេលា ហើយអ្នកជំងឺអាចស្លាប់បានបើសង្គ្រោះមិនទាន់។ ជំងឺនេះអាចបង្ហាញអាការ:មួយចំនួនដូចជា ស្ពឹកមួយចំហៀងខ្លួន ក្រញាំដៃជើងឡើងរឹង វៀចមាត់និយាយលែងចេញ ឬចង្វាក់បេះដូងលោតញាប់។
ប៉ុន្តែតាមអ្នកជំនាញបានបង្ហាញថា អ្នកក៏អាចជួយសង្គ្រោះអ្នកជំងឺឲ្យរួចផុតជីវិតបានដែរ ដោយប្រើម្ជុលវិទ្យាសាស្ត្រ។ ដូច្នេះ អ្នកគួរតែរៀនពីរបៀបប្រើម្ជុលវិទ្យាសាស្ត្រ ដូចខាងក្រោម៖
ជំហ៊ានទី១
រកកន្លែងឲ្យអ្នកជំងឺសម្រាកឲ្យបានស្រួល ហើយប្រើភ្លើងរោលម្ជុលសម្លាប់មេរោគ បើគ្មានអាកុល បន្ទាប់មកចាក់ទម្លុះចុងម្រាមដៃទាំង១០ ដើម្បីឲ្យឈាមហូរមកក្រៅ។ ប្រសិនបើឈាមមិនព្រមហូរ អ្នកត្រូវតែច្បូតដៃឲ្យឈាមហូរមក ព្រោះបើឈាមហូរចេញមកក្រៅ អ្នកជំងឺប្រាកដជាមានសង្ឃឹមក្នុងការសង្គ្រោះជីវិត។
ជំហ៊ានទី២
បន្ទាប់មកអ្នកត្រូវចាក់ម្ជុលម្តងទៀត នៅទងត្រចៀកទាំងសងខាង ដើម្បីឲ្យមានឈាមហូរចេញមកក្រៅដែរ។ រយ:ពេល២ទៅ៣នាទីក្រោយមក មាត់របស់អ្នកជំងឺប្រាកដជាប្រែមកសភាពប្រក្រតីមិនខាន។
អ្នកគួរអនុវត្តវិធីទាំងពីរជំហ៊ាននេះភ្លាមៗ បើគ្មានគ្រូពេទ្យជំនាញនៅក្បែរពេលកំពុងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យ ដើម្បីបង្កើនឪកាសសង្គ្រោះជីវិតជីវិតកាន់តែច្រើន៕