ធ្វើតាមការណែនាំរបស់អ្នកជំនាញ កូនអ្នកនឹងរួចផុតពីជំងឺផ្តាសាយក្នុងរដូវរងា

0
1

រដូវរងាចូលមកដល់ ជំងឺផ្តាសាយក៏ងាយនឹងកើតមានឡើងដែរចំពោះមនុស្សគ្រប់រូប ជាពិសេសកុមារតូចៗតែម្តង។ ដូច្នេះ អ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យអាណាព្យាបាលទាំងឡាយអនុវត្តវិធីមួយចំនួន ដើម្បីការពារកុំឲ្យកូនឆ្លងជំងឺផ្តាសាយ។

១.ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយឲ្យបានត្រឹមត្រូវ។

២.រក្សារាងកាយឲ្យមានភាពកក់ក្តៅ តាមរយៈការស្លៀកសំលៀកបំពាក់ក្រាស់ៗ ពាក់ស្រោមដៃស្រោមជើង និងមួកជាដើម។

៣.ជៀសវាងទាក់ទងជាមួយមនុស្សដែលកំពុងមានសញ្ញានៃការឆ្លងមេរោគផ្លូវដង្ហើម ឬកុំសូវទៅកន្លែងដែលមានច្រើន។

៤.ឲ្យកុមារទទួលទានអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីជួយឲ្យរាងកាយបង្កើនភាពស៊ាំ។ ជាពិសេសត្រូវផ្តល់ទឹកក្តៅឧណ្ឌៗឲ្យកូនទទួលទាន។

៥.ធានាអនាម័យផ្ទាល់ខ្លួនដោយ លាងសម្អាតដៃជាមួយសាប៊ូឲ្យទៀងទាត់មុនចាប់កាន់អាហារញ៉ាំ។

៦.នៅពេលសង្ស័យថាកុមារ មានជំងឺផ្តាសាយត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យធ្វើការព្យាបាលភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here