តើសុភាពនារីទាំងឡាយកំពុងតែស្វែងរកវិធីបណ្តុះរោមចិញ្ចីមមែនទេ? រោមចិញ្ចីម គឺជាចំណែកមួយដែលអាចជួយលើកកម្ពស់សម្រស់ឲ្យមានភាពស្រស់ស្អាតមួយកម្រិតដែរ។ ហេតុនេះ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗមកប្រើប្រាស់ ដើម្បីបណ្តុះរោមចិញ្ចីមឲ្យឆាប់ដុះក្រាស់ដូចបំណង។
ទោះជាយ៉ាងណា អ្នកមិនបានព្រួយបារម្ភ និងចំណាយប្រាក់ច្រើនទៀតឡើយ គ្រាន់តែប្រើស៊ុតលឿងក៏អាចជួយបានដែរ។ ព្រោះស៊ុតលឿង មានផ្ទុកប្រូតេអ៊ីនដ៏សម្បូរបែប ដែលអាចជួយឲ្យរោមចិញ្ចីមរបស់សុភាពនារីទាំងឡាយដុះក្រាស់ឡើងវិញបាន។
របៀបអនុវត្ត៖
១.យកស៊ុតមាន់មួយគ្រាប់ បំបែកយកតែស៊ុតលឿងបានហើយ។
២.ប្រើស្លាបព្រាវាយស៊ុតលឿងឲ្យបែប ក្លាយទៅជាល្បាយខាប់ៗ។
៣.ប្រសំឡីជ្រលក់ចូលក្នុងល្បាយនេះ រួចលាបនៅលើរោមចិញ្ចីមឲ្យសព្វ។
៤.ទុកឲ្យបានចំនួន ១០ទៅ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៥.ព្យាយាមអនុវត្តវិធីនេះ ២ទៅ៣ដងក្នុងមួយសប្តាហ៍ រហូតទាល់តែអ្នកពេញចិត្តនឹងលទ្ធលផលដោយខ្លួនឯង។
ប្រសិនបើអ្នកព្យាយាមអនុវត្តបានទៀងទាត់ អ្នកនឹងឃើញលទ្ធផលបណ្តើរៗក្នុងរយ:ពេល ១ខែដំបូង៕