ការរកឃើញថ្មី! រួមភេទអាចសម្រកទម្ងន់លឿនជាងការធ្វើលំហាត់ប្រាណទៅទៀត

0
1

គ្រប់គ្នាប្រហែលជាមិនទាន់ដឹងទេថា ការរួមភេទអាចជួយដុតបំផ្លាញ់កាឡូរីច្រើនជាង ការចំណាយពេលហាត់ប្រាណរយ:ពេល ៣០នាទីទៅទៀត។

ការស្រាវជ្រាវនៅសាកលវិទ្យាល័យមួយក្នុងប្រទេសកាណាដា បានរកឃើញថា ចំពោះបុរសដែលរួមភេទបានកន្លះម៉ោង អាចដុតបំផ្លាញ់ ១២០កាឡូរី ចំណែកឯមនុស្សស្រីវិញអាចបានត្រឹមតែ ៩០កាឡូរីប៉ុណ្ណោះ។ នេះដោយសារតែពេលធ្វើសកម្មភាពរួមភេទ បុរសជាអ្នកគ្រប់គ្រងស្ថានភាព ហើយត្រូវបញ្ចេញថាមពលច្រើនជាងមនុស្សស្រី។

ការសិក្សានេះបានបង្ហាញទៀតថា ការប្រឹងបញ្ចេញថាមពលក្នុងអំឡុងពេលរួមភេទ អាចជួយឲ្យគូស្នេហ៍មានសុខភាពល្អ ហើយបុរសអាចដុតបំផ្លាញ់ ៤.២ កាឡូរី ក្នុងពេលមួយនាទី បើធៀបទៅនឹងការធ្វើលំហាត់ប្រាណដោយប្រើឧបករណ៍អាចបំផ្លាញ់កាឡូរី ៩.២កាឡូរី។ ចំណែកមនុស្សស្រី អាចដុតបំផ្លាញ់ ៣.១កាឡូរី ក្នុងពេលមួយនាទី បើធៀបទៅនឹងការរត់អាចដុតបំផ្លាញ់ ៧.១កាឡូរី។

តែទោះជាយ៉ាងណា មិនមែនមានន័យថាអ្នកត្រូវឈប់ធ្វើលំហាត់ប្រាណ ហើយប្តូរមករួមភេទរាល់ថ្ងៃនោះទេ។ នេះគ្រាន់តែជាការរកឃើញថ្មីមួយទៀត ដែលបញ្ជាក់ថា ការរួមភេទពិតជាមានឥទ្ធិពលសម្រកទម្ងន់ប្រសើរជាងការហាត់ប្រាណមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here