Skip to content

មានឱសថបុរាណ២មុខនេះ កុំថាឡើយមុនសូម្បីស្លាកស្នាមក៏បាត់ដែរ

តើអ្នកណាខ្លះកំពុងតែមានបញ្ហាមុនខ្នង? តើអ្នកចង់កម្ចាត់វាណាស់មែនទេ? មុនខ្នង គឺជាបញ្ហាទូទៅមួយប្រភេទដែលកើតឡើងដោយសារតែ ស្បែកផលិតជាតិប្រេងច្រើនពេក ធ្វើឲ្យស្ទះរន្ធរោម និងការប្រមូលផ្តុំកោសិកាងាប់ៗជាដើម។ ក៏ប៉ុន្តែបញ្ហាមួយនេះ អាចដោះស្រាយបាន ដោយប្រើប្រាស់ឱសថធម្មជាតិសាមញ្ញៗបំផុត។

ផ្លែប៉េងប៉ោះទុំ

១.មុនដំបូងអ្នកត្រូវពុះប៉េងប៉ោះទុំ ចំនួន២ទៅ៣ផ្លែ ឆ្កឹះយកគ្រាប់ចេញឲ្យអស់ រួចកិនឲ្យក្លាយទៅជាល្បាយ។

២.អនុវត្តនៅលើខ្នងរបស់អ្នក រួចលាងសម្អាតជាមួយនឹងទឹកធម្មតាក្រោយពេលប្រើបាន ៣០នាទី។

មើមខ្ទឹមក្រហម

១.យកខ្ទឹមក្រហមចំនួន២មើម បកសំបកខាងក្រៅចេញ រួចកិនយកទឹក។

២.បន្ថែមទឹកក្រូចឆ្មារ និងទឹកឃ្មុំ ២ទៅ៣ដំណក់ដូចគ្នា រួចកូរឲ្យសព្វ។

៣.ចាប់ផ្តើមលាបនៅលើខ្នងរបស់អ្នក ហើយទុកឲ្យបាន ១៥-២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។

វិធីសាស្ត្រទាំង២យ៉ាងខាងលើនេះ អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ល្ងាច ព្រោះនេះជាពេលដែលស្បែកត្រូវការសម្រាក ហើយត្រូវការសារធាតុបំប៉នបន្ថែម៕