រូបមន្តធម្មជាតិសាមញ្ញៗ តែអាចការពារក្បាលពោះស្ត្រីតាំងគភ៌មិនឲ្យមានស្នាមសង្វារឡើយ

0
1

អំឡុងពេលមានគភ៌រាងកាយរបស់មនុស្សស្រីនឹងជួបប្រទះបញ្ហាជាច្រើន ហើយក្នុងចំណោមនោះ ស្នាមសង្វារ ក៏ជាបញ្ហាមួយដែល​កើតឡើង​ជាញឹកញាប់​ចំពោះមនុស្សស្រីផងដែរ។ បញ្ហានេះកើតឡើងដោយសារតែស្បែកលាតសន្ធឹងខ្លាំងពេក​ នៅពេលដែលពោះរីកធំទៅៗ។

នៅពេលស្បែកចាប់ផ្តើមលាតសន្ធឹងខ្លាំង ស្រទាប់កូឡាជែន មិនអាចជួយការពារស្បែកបានឡើយ ហើយ​​ស្នាមសង្វារ​នឹង​លេចឡើង។ ក្នុងខណ:នេះ ស្ត្រីមានគភ៌មិនអាចព្យាបាលដោយប្រើកាំរស្មីឡាស៊ែរ ឬថ្នាំគីមីឡើយ ព្រោះវាអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាពកូនក្នុងផ្ទៃ។

ទោះបីជាមិនអាចព្យាបាលបាន ក៏ប៉ុន្តែបញ្ហាស្នាមសង្វារនេះអាចការពារបានប្រើប្រាស់​ឱសថធម្មជាតិ​តែមួយមុខប៉ុណ្ណោះ គឺប្រេងដូង។

រនបៀអនុវត្ត៖

១. លាបប្រេងដូងនៅលើស្បែករបស់អ្នក រួចធ្វើការម៉ាស្សាថ្នមៗដើម្បីឲ្យជាតិសំណើមស្រូបចូលក្នុងស្បែកបានជ្រៅ។

២. អ្នកត្រូវព្យាយាមអនុវត្តឲ្យបានយ៉ាងតិច ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។

៣. ប្រសិនបើអ្នកមិនមានប្រេងដូងទេ អាចប្រើប្រេងអូលីវ ជំនួសក៏បានដែរ។

វិធីបែបធម្មជាតិមួយនេះ ត្រូវបានគេចាត់ទុកជាវិធីដ៏ល្អបំផុតក្នុងការទប់ស្កាត់មិនឲ្យស្ត្រីកំពុងតាំងគភ៌កើតមានស្នាមសង្វារឡើយ ព្រោះប្រេងទាំងអស់នេះ​មានសមត្ថភាព​ជួយផ្តល់សំណើម​ដល់ស្បែក​គ្រប់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here