ការពិតដែលគ្រប់គ្នាពុំធ្លាប់ដឹង អំពីមនុស្សស្រីដែលមានគូថធំ

0
1

តាមការសិក្សាថ្មីមួយ ដែលធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford University បានរកឃើញថា ស្ត្រីដែល​មាន​គូថធំប្រឈមនឹងជំងឺរ៉ាំរ៉ៃតិច ហើយមានកូនឆ្លាតជាងមនុស្សស្រីដែលមានគូថតូច ឬមធ្យម។

ការស្រាវជ្រាវបានរកឃើញទៀតថា ស្ត្រីគូថធំមានកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយទាប ដោយសារតែ​អ័រម៉ូន​របស់ពួកគេជួយជំរុញដល់​ដំណើរការ​រំលាយ​ជាតិស្ករបានយ៉ាងលឿន។ មិនតែប៉ុណ្ណោះ ពួកគេមានហានិភ័យនៃជំងឺទឹកនោមផ្អែម ឬបញ្ហាសរសៃឈាមបេះដូង តិចតួចបំផុត បើធៀបទៅនឹងមនុស្សស្រីដែលមានគូថតូច។ នេះក៏ដោយសារតែនៅក្នុងរាងកាយពួកគេមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ច្រើន ទើប​អំណោយផល​យ៉ាងប្រសើរ​ដល់មុខងារខួរក្បាល។

អ្នកដឹងនាំការសិក្សាលោកសាស្ត្រាចារ្យ Konstantinos Manolopoulos បានថ្លែងថា ស្ត្រីដែលមានជាលិកាខ្លាញ់ក្នុងគូថច្រើន ជាតិស្ករ និងជាតិខ្លាញ់ក្នុងរាងកាយមានកម្រិតទាប។

ការសន្និដ្ឋាននេះពឹងផ្អែកទៅលើការវិភាគស្ត្រីជាង ១៦.០០០នាក់ ហើយប្រសិនបើគូថរបស់ពួកគេកាន់តែធំ កម្រិតអ័រម៉ូន Leptin នៅក្នុងរាងកាយនឹងធម្មតា។ អ័រម៉ូននេះហើយ គឺជាអ្នកទទួលខុសត្រូវចំពោះបញ្ហាឡើងទម្ងន់ ព្រមទាំងមានមុខងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ការរលាក និងការពារសរសៃឈាម។

មួយវិញទៀត អ្នកស្រាវជ្រាវបានបន្ថែមថា មនុស្សស្រីដែលមានចង្កេះតូច ត្រគាកធំ គូថធំ អាចមានអាយុវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here