ភាពមិនប្រក្រតីមួយចំនួនដែលលេចឡើងនៅលើរាងកាយ អាចបញ្ជាក់ថាអ្នកកំពុងតែមានជំងឺផ្សេងៗ តែប្រសិនបើអ្នកចេះតែបណ្តែតបណ្តោយយូរ បញ្ហានឹងប្រឈមកាន់តែធ្ងន់ធ្ងរ។ ដូចជារោគសញ្ញាខាងក្រោមនេះ បើលេចឡើងនៅលើជើងរបស់អ្នក សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៖
ហើមជើង និងភ្នែកគោល៖ អ្នកអាចកំពុងតែប្រឈមនឹងជំងឺបេះដូង បញ្ហាសរសៃឈាម បញ្ហាថ្លើម…។
ជើងមានពណ៌ស្វាយ ឬបៃតង៖ បើសុខៗស្រាប់តែជើងមានលក្ខណ្ឌបែបនេះ នោះមានន័យថាអ្នកកំពុងជួបបញ្ហាស្ទះសរសៃឈាម។
លេចស្នាមកន្ទួលរមាស់៖ ស្នាមកន្ទួលដែលមានពណ៌ក្រហម ឬស្វាយ មានសភាពរមាស់ អាចបណ្តោលមកពីបញ្ហាអាឡែកស៊ី ជំងឺសរសៃប្រសាទ និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
ចេញសរសៃច្រើន៖ នៅពេលសរសៃឈាមរីកធំពេក វានឹងបង្ហាញច្បាស់នៅលើជើងរបស់អ្នក ហើយនេះក៏ជាសញ្ញាគ្រោះថ្នាក់ដល់សុខភាពមួយ ដែលអ្នកគួរតែប្រញាប់ធ្វើការព្យាបាលផងដែរ។
ស្នាមជាំ៖ ប្រសិនបើនៅសុខៗស្រាប់តែមានស្នាមជាំលើជើងដោយមិនដឹងខ្លួន វាអាចមកពីបញ្ហាថ្លើម ឬរលាកសរសៃឈាម។
ហើម និងឈឺចាប់ម្រាមជើង៖ ការឈឺចាប់ដែលកើតមានភ្លាមៗរយៈពេលពីរបីម៉ោង ទៅពីរបីថ្ងៃ អ្នកមិនគួរព្រងើយកណ្តើយនោះទេ វាអាចជាសញ្ញានៃជំងឺបេះដូង៕