អាហារដែលអ្នកគួរញ៉ាំនៅពេលស្រវឹង

0
1

បន្ទាប់ពីស្រវឹង តើអ្នកមានអារម្មណ៍ថាអស់កម្លាំង ហើយឈឺក្បាលមែនទេ? ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយធ្វើឲ្យអ្នកឆាប់ស្វាងឡើងវិញ គួរតែព្យាយាមទទួលទានអាហារដូចខាងក្រោម៖

១​​​​​​​​​​​​​​.ទឹកដោះគោជូរ

សារធាតុ ប្រូបាយអូទិក និងកាល់ស្យូម នៅក្នុងទឹកដោះគោជូរ អាចជួយកាត់បន្ថយភាពពិបាកក្នុងខ្លួនដោយសារតែគ្រឿងស្រវឹង។ លើសពីនេះ វាអាចការពារស្រទាប់ក្រពះ និងបន្ថយការស្រូបជាតិអាល់កុលផងដែរ។

២.ចេក

ផ្លែឈើដ៏ពេញនិយមមួយប្រភេទនេះ សម្បូរទៅដោយជាតិប៉ូតាស្យូម ដែលអាចកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើរាងកាយ ហើយជាតិសូដ្យូមអាចកាត់បន្ថយសម្ពាធឈាម។

៣​.តែបៃតង

តែបៃតងមួយពែង ពោរពេញទៅដោយជាតិ flavonoids ដែលអាចជួយបន្ថយកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ និងសម្រួលសម្ពាធឈាមឲ្យវិលរកភាពធម្មតាវិញ។

៤.ស៊ុត

ស៊ុត​ ជាអាហារសម្បូរជាតិប្រូតេអ៊ីន វិតាមីន D និងអាស៊ីតហ្វូលិក ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ដែលបណ្តោលមកពីជាតិអាល់កុល។ អ្នកអាចរំលងស៊ុតពណ៌លឿង ប្រសិនបើអ្នកព្រួយបារម្ភអំពីកូលេស្តេរ៉ុល។

៥.ខ្ញី

អ្នកគ្រាន់តែហាន់ខ្ញី២ទៅ៣ចំណិត ដាក់ចូលទៅក្នុងទឹកកក្តៅមួយកែវ រួចទទួលទានជេបៗក៏អាចកាត់បន្ថយស្ថានភាពស្រវឹងបានដែរ។

៦.ក្រូច

ផ្លែក្រូច​ ពោរពេញទៅដោយវីតាមីន C ដែលអាចជួយបង្កើនការរំលាយអាហារ និងជួយរំលាយជាតិខ្លាញ់។ លើសពីនេះ វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដែលអាចជួយរំលាយជាតិអាល់កុលបានយ៉ាងឆាប់រហ័ស។

៧.ទឹក

ជាតិអាល់កុលជាថ្នាំបញ្ចុះទឹកនោម ដែលបណ្តោលឲ្យរាងកាយបាត់បង់ជាតិទឹកច្រើន។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាខ្វះជាតិទឹក បន្ទាប់ពីទទួលទានគ្រឿងស្រវឹង អ្នកគួរទទួលទានទឹកឲ្យបានច្រើន ដើម្បីសម្អាតជាតិអាល់កុលពីរាងកាយឲ្យឆាប់អស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here