៣សញ្ញា បើកើតឡើងនៅពេលនោម អ្នកអាចប្រឈមហានិភ័យជំងឺមហារីកខ្ពស់បំផុត

0
1

ជាធម្មតាក្នុងមួយថ្ងៃ មនុស្សគ្រប់រូបអាចបត់ជើងតូចប្រហែលជា ៥ទៅ១០ដង ព្រោះនេះជាតម្រូវការខាងសរីរវិទ្យាជាចាំបាច់។​ ដំណើរការនៃការបត់ជើងតូចនឹងជួយឲ្យអ្នករំលាយ និងបំបាត់ជាតិពុលចេញពីរាងកាយ។ ដូច្នេះការបត់ជើងតូចក៏ត្រូវបានគេចាត់ទុក ជាវិធានការសុខភាពមួយ ដើម្បីជួយឲ្យអ្នកដឹងថា អ្នកមានសុខភាពល្អឬអត់។

ប៉ុន្តែអំឡុងពេលបត់ជើងតូច ប្រសិនបើអ្នកសង្កេតឃើញមានរោគសញ្ញាដូចខាងក្រោមនេះ អ្នកអាចកំពុងតែប្រឈមនឹងជំងឺមហារីកហើយ៖

១.នោមមានពពុះ

អ្នកដែលមានជំងឺមហារីកតម្រងនោម ច្រើនតែប្រឈមនឹងការបាត់បង់ប្រូតេអ៊ីនសំខាន់ៗ ដោយសារតែមានការលូតលាស់នៃកោសិកាមហារីក។ នៅពេលដែលប្រូតេអ៊ីនលាយលំក្នុងទឹកនោមកើនឡើងច្រើន វានឹងធ្វើឲ្យទឹកនោមមានពពុះ។

២.នោមលាយឈាម

រឿងដំបូងដែលអ្នកត្រូវគិតប្រសិនបើឃើញនោមមានលាយឈាម គឺហានិភ័យនៃជំងឺមហារិកបំពង់នោម។ ស្ថានភាពនេះកើតចេញពីការដុំសាច់មហារីកបែកធ្លាយ ដែលបណ្តោលឲ្យហូរឈាមចេះពីបំពង់ទឹកនោម។ ជាពិសេសឈាម នឹងបណ្តោលឲ្យទឹកនោមប្រែជាពណ៌ទឹកក្រូច ផ្កាឈូក ឬពណ៌ក្រហមក្រម៉ៅ។

៣.ឈឺចាប់ពេលនោម

ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ខ្លាំងនៅក្នុងបំពង់បង្ហូរទឹកនោម នៅពេលនោមចេញមកម្តងៗ វាជាសញ្ញាគួរឲ្យសង្ស័យថា អ្នកកំពុងតែមានហានិភ័យនៃជមងឺមហារីកតម្រងនោម ឬមហារីកក្រពេញប្រូស្តាត។

យកល្អ​ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំង២ចំណុចដូចខាងលើ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

LEAVE A REPLY

Please enter your comment!
Please enter your name here