កុមារដែលខ្វះជាតិកាល់ស្យូមនឹងបង្កផលប៉ះពាល់ដល់សុខភាព ជាពិសេសការលូតកម្ពស់តែម្តង។ យោងតាមអ្នកជំនាញផ្នែកសុខភាព និងអាហារូបត្ថម្ភប្រទេសចិន បានបង្ហាញថា ការអភិវឌ្ឍរបស់កុមារប្រកបដោយសុខភាពល្អ គឺជាក្តីកង្វល់របស់ឪពុកម្តាយគ្រប់រូប។
អំឡុងពេលលូតលាស់ កុមារតែងតែជួបប្រទះបញ្ហាផ្សេងៗជាច្រើន ជាពិសេសរាងកាយខ្វះអាហារូបត្ថម្ភ។ ដោយសារតែចង់ដោះស្រាយបញ្ហាមួយនេះ ឪពុកម្តាយជាច្រើនតែងតែឲ្យកូនលេបថ្នាំកាល់ស្យូម ដើម្បីជំរុញដល់ការលូតកម្ពស់បានល្អ។ ប៉ុន្តែអ្នកត្រូវដឹងថា នៅពេលកុមារខ្វះជាតិកាល់ស្យូម រាងកាយរបស់ពួកគេនឹងផ្តល់សញ្ញា ដូច្នេះអ្នកមិនគួរផ្តល់ថ្នាំតាមតែចិត្តនឹកឃើញនោះទេ។
ខាងក្រោមនេះជាសញ្ញាខ្វះជាតិកាល់ស្យូមចំពោះកុមារ៖
១.រាងកាយទន់ខ្សោយ និងបែកញើសជានិច្ច
ប្រសិនបើអ្នកសង្កេតឃើញកុមារតែងតែបែកញើសជានិច្ច ជាពិសេសពេលពួកគេគេង គួរតែប្រុងប្រយ័ត្នចំពោះបញ្ហាខ្វះជាតិកាល់ស្យូម។
២.ប៉ោងឆ្អឹងជំនី
ក្នុងអំឡុងពេលលូតលាស់ ប្រសិនបើឆ្អឹងជំងឺកុមារឡើងប៉ោង អ្នកក៏គួរតែប្រុងប្រយ័ត្នដែរ ព្រោះនេះជាសញ្ញាមួយទៀតនៃកង្វះកាល់ស្យូម។
៣.ទម្ងន់កើនឡើង តែមិនលូតកម្ពស់
ឪពុកម្តាយមួយចំនួនយល់ច្រលំថាកូនៗរបស់ពួកគេកំពុងតែធាត់ និងមានសុខភាពល្អ។ ទោះជាយ៉ាងណា អ្នកត្រូវចេះសង្កេតមើល បើទម្ងន់ឡើង តែកម្ពស់មិនផ្លាស់ប្តូរសោះគួរតែគិតដល់បញ្ហាកង្វះកាល់ស្យូម។
ជាការពិតណាស់ អ្នកត្រូវដឹងថា ការលូតលាស់រាងកាយរបស់កុមារត្រូវការជាតិកាល់ស្យូម ប៉ុន្តែបើគ្មានជាតិកាល់ស្យូមទេ វានឹងប៉ះពាល់ការការលូតលាស់នៃឆ្អឹង ហើយធ្វើឲ្យកុមារក្រិន៕