បញ្ហាកន្ទុយភ្នែកជ្រួញ ចាប់ផ្តើមកើតឡើងពេលដែលអ្នកឈានដល់វ័យ ៣០ឆ្នាំឡើងទៅ ហើយប្រសិនបើអ្នកជាមនុស្សឧស្សាហ៍កើតជំងឺស្ត្រេស ឬគិតច្រើន ស្បែកប្រាកដជាឆាប់ចាស់លឿនជាងអាយុពុំខាន។
ក៏ប៉ុន្តែកុំបារម្ភខ្លាំងពេក បញ្ហាសម្រស់មួយនេះអាចដោះស្រាយបាន ប្រសិនបើអ្នកប្រើប្រាស់ឱសថ ធម្មជាតិមួយនេះ។
ធាតុផ្សំ៖
- ស៊ុតលឿង ១គ្រាប់
- ទឹកដោះគោឆៅ ១ស្លាបព្រាបាយ
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
របៀអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់នេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.បន្ទាប់យកល្បាយលាបនៅលើតំបន់ដែលមានស្នាមជ្រួញ។
៣.ទុកឲ្យម៉ាស់នេះជ្រាបចូលក្នុងផ្ទៃស្បែករយ:ពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
សូមព្យាយាមអនុវត្តមុនពេលចូលគេងជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់ពីរថ្ងៃម្តង ហើយអ្នកនឹងចាប់ផ្តើមឃើញប្រសិទ្ធភាពបណ្តើរៗក្នុងរយ:ពេល១សប្តាហ៍ដំបូង៕