ជាទូទៅស្ត្រីអស់រដូវនៅអាយុចាប់ពី ៤៥ទៅ៥៥ឆ្នាំ ហើយអាការដែលបញ្ជាក់ថាជិតអស់រដូវចំពោះស្ត្រីមួយចំនួនអាចខុសប្លែកពីគ្នាដែរ។ ជួនកាលអាការទាំងនោះ មើលទៅហាក់ដូចជាមានសភាពធ្ងន់ធរ ប៉ុន្តែវាគ្មានបញ្ហាអ្វីនោះទេចំពោះសុខភាព ព្រោះវាជាកត្តាប្រែប្រួលអ័រម៉ូនរបស់មនុស្សចាស់។
ខាងក្រោមនេះ គឺជាអាការ ៩យ៉ាងដែលបង្ហាញថាមនុស្សស្រីជិតអស់រដូវហើយ៖
-ហើមកន្លែងមួយចំនួន នៅលើរាងកាយ
-មានអារម្មណ៍ឆេវឆាវ ដូចក្មេងស្ទាវ
-មានអារម្មណ៍ភ្ញាក់ៗ ពេលមានអ្នកណាម្នាក់ប៉ះ
-មានអារម្មណ៍ថា ពិបាកគេងនៅពេលយប់
-ឡើងទម្ងន់យ៉ាងឆាប់រហ័ស
-មានរោមចម្លែក ដុះនៅលើកន្លែងដែលមិនធ្លាប់ដុះពីមុនមក
-អ្នកអាចនឹងភ្លេចឈ្មោះនរណាម្នាក់ ក្នុងពេលដ៏ខ្លី ឬរកនឹកមិនឃើញ សូម្បីតែឈ្មោះខ្លួនឯង
-បែកញើស ខុសធម្មតា
-ចូលចិត្តទទួលទាន តែរបស់ផ្អែមៗ៕