វិធីការពារកុំឲ្យកូនជាទីស្រឡាញ់របស់អ្នកខ្វះជាតិកាល់ស្យូមក្នុងខ្លួន

0
1

លើកមុន babyandmom បានធ្វើការបង្ហាញពីរោគសញ្ញា និងផលប៉ះពាល់ ដែលបង្កឡើងដោយសារតែកង្វះជាតិកាល់ស្យូមរួចមកហើយ។ ដូច្នេះថ្ងៃនេះ យើងសូមបង្ហាញពីវិធីទប់ស្តាត់កុំឲ្យកុមារខ្វះជាតិកាល់ស្យូមវិញម្តង។

១.ផ្តល់អាហារដែលមានជាតិកាល់ស្យូមដល់កូនឲ្យបានច្រើន

ក្នុងជីវិតរស់នៅប្រចាំថ្ងៃ អាហារដែលមានផ្ទុកជាតិកាល់ស្យូមខ្ពស់មានដូចជា សារាយសមុទ្រ បង្គា ទឹកដោះគោ…។ អាហារទាំងនេះ បង្កភាពងាយស្រួលដល់រាងកាយក្នុងការស្រូបយក ដូច្នេះអ្នកគួរឲ្យកូនទទួលទានញឹកញាប់បន្តិច ដើម្បីឲ្យពួកគេទទួលជាតិកាល់ស្យូមបានគ្រប់គ្រាន់។

២.ឲ្យកូនស្រូបយកពន្លឺព្រះអាទិត្យ

នៅពេលដែលព្រះអាទិត្យទើបនឹងរះ ឬជិតលិចទៅវិញ អ្នកអាចនាំកូនទៅកន្លែងដែលមានពន្លឺព្រះអាទិត្យ។ ព្រោះពេលនេះវាមានកម្រិតវីតាមីនD ខ្ពស់ ហើយវីតាមីន D អាចជំរុញដល់ការស្រូបយកកាល់ស្យូមនៅក្នុងរាងកាយ។ នៅពេលដែលវីតាមីន D របស់រាងកាយមានគ្រប់គ្រាន់ វាអាចជួយស្រូបយក និងប្រើប្រាស់កាល់ស្យូមបានយ៉ាងល្អប្រសើរ។

អ្នកឯកទេសបានផ្តល់អនុសាសន៍ថា នៅពេលកុមារមានសញ្ញាកង្វះជាតិកាល់ស្យូម ឪពុកម្តាយគួរតែអនុវត្តតាមវិធីខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here