រដូវរងាចូលមកដល់ មនុស្សភាគច្រើនងាយនឹងជួបប្រទះបញ្ហាក្អកខ្លាំងណាស់ ជាពិសេសមនុស្សចាស់ និងអ្នកជក់បារីតែម្តង។ អាការក្អកខ្លាំងធ្វើឲ្យលោកអ្នកពិបាកនឹងការអត់ទ្រាំ ហើយបណ្តោយទុកយូរអាចប៉ះពាល់ដល់សុខភាពថែមទៀត។
ហេតុនេះ ដើម្បីដោះស្រាយបញ្ហាក្អក អ្នកអាចសាករូបមន្តធម្មជាតិដោយខ្លួនឯងដូចខាងក្រោម៖
ធាតុផ្សំ៖
- ចេកទុំ ២ផ្លែ (បកសំបកចេញ)
- ទឹកឃ្មុំ ២ស្លាបព្រាបាយ
- ទឹក ៤០០មីលីលីត្រ
របៀបអនុវត្ត៖
១.បកសំបកចេកចេញដាក់ទៅក្នុងចានមួយ រួចប្រើស្លាបព្រាកិនបំបែកឲ្យម៉ត់។
២.ដាំទឹកឲ្យពុះ បន្ទាប់មកចាក់ចូលពីលើចេកដែលបានកិននោះ ហើយទុកឲ្យត្រជាក់។
៣.ក្រោយមកទើបបន្ថែមទឹកឃ្មុំចូល រួចកូរឲ្យសព្វ។
៤.ល្បាយនេះត្រូវចែកជា៤ចំណែក ហើយទទួលទាន៤ដងក្នុងមួយថ្ងៃ ប៉ុន្តែមុននឹងទទួលទានអ្នកត្រូវកម្តៅឲ្យក្តៅឧណ្ឌៗបន្តិចសិន។
ក្រោយពីបានទទួលទានមួយថ្ងៃដំបូង អ្នកនឹងមានអារម្មណ៍ធូរស្រាលជាមុន តែសូមបន្តប្រើរហូតទាល់តែបាត់ក្អកទាំងស្រុង៕