ចាំទុកស្រីៗ! បើឃើញរោគសញ្ញាទាំងនេះ ប្រយ័ត្នជំងឺមហារីកមាត់ស្បូន

0
1

ចំនួនធំតែងធ្វេសប្រហែសជាមួយនឹងសញ្ញាដំបូងនៃជំងឺមហារីកស្បូន ហើយ​បណ្តោយរហូតមានអាការធ្ងន់ធ្ងរ​ទើប​រកគ្រូពេទ្យ។

អ្នកជំនាញបានបង្ហាញថា ជំងឺមហារីកស្បូន ​មាន​សភាពធ្ងន់ធ្ងរ​មិនងាយ​នឹង​ព្យាបាល​នោះទេ ហើយអាចគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះ ដើម្បីជៀសផុតពីគ្រោះថ្នាក់មនុស្សស្រី​គួរតែស្វែងយល់​ពីរោគសញ្ញាដំបូង​នៃជំងឺនេះ​ឲ្យបានច្បាស់។

១.ហូរឈាមខុសប្រក្រតី
សញ្ញាទូទៅនៃជំងឺមហារីកមាត់ស្បូន គឺហូរឈាមតាមទ្វារមាសខុសប្រក្រតី តែស្ត្រីភាគច្រើនមិនសូវអើពើឡើយ។ ការហូរឈាមនេះ អាចកើតឡើង​ក្នុងចន្លោះ​ពេលមករដូវ ឬបន្ទាប់ពីការរួមភេទរួច ជាពិសេសការហូរឈាមពេលមករដូវមានសភាពធ្ងន់ធ្ងន់ ហើយមានរយ:ពេលយូរជាង​ធម្មតា។ រីឯរោគសញ្ញាព្រមាន​ដ៏សំខាន់នៃជំងឺមហារីកមាត់ស្បូន ចំពោះស្ត្រីអស់រដូវ គឺការហូរឈាមតាមទ្វារមាស។

២.ហូរទឹករំអិលខុសប្រក្រតី
ការហូរទឹករំអិលតាមទ្វារមាសមានច្រើនប្រភេទ ដែលអាចជាសញ្ញាដំបូង​នៃជំងឺមហារីកស្បូន រួមមាន៖ មានសភាពស្លេក, រាវ, ពណ៌ត្នោត, ធំក្លិនអាក្រក់, មានលាយឈាម…។

៣.ឈឺចាប់អាងត្រគាក និងឆ្អឹងខ្នង
អាការឈឺអាងត្រគាកក្នុងអំឡុងពេលរួមភេទ អាចជាសញ្ញានៃជំងឺមហារីកមាត់ស្បូន ព្រោះស្បូនចាប់ផ្តើមផ្លាស់ប្តូរខុសប្រក្រតី។ ហេតុនេះ អ្នកត្រូវចាំថា មហារីកមាត់ស្បូន អាចធ្វើឲ្យមានការឈឺចាប់រីករាលដាលទៅដល់អាងត្រគាក និងខ្នង។

ក្នុងករណីដែលជំងឺមហារីកមាត់ស្បូន ឈានដល់ដំណាក់កាលធ្ងន់ធ្ងរ អាចបង្ហាញរោគសញ្ញាដូចជាល៖ ឈឺខ្លាំងនៅតំបន់ខ្នង ឬអាងត្រគាក, មានការលំបាកក្នុងការបន្ទោរបង់ម្តងៗ, ហើមជើងតែម្ខាង ឬជើងទាំងពីរ, ចេះតែអស់កម្លាំង, ស្រកទម្ងន់គ្មានមូលហេតុ។ ដូច្នេះ ប្រសិនបើស្ត្រីទាំងឡាយឧស្សាហ៍កើតមានអាការណាមួយដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់ទៅពិនិត្យសុខភាពជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here