អ្នកណាមិនចង់ឲ្យកូនកើតមកមានសុខភាពល្អ ហើយរាងកាយគ្រប់លក្ខណៈនោះ ក៏ប៉ុន្តែមានកត្តាមួយចំនួនដែលបណ្តោលឲ្យកូនកើតមកខុសប្រក្រតីបាន។ ជាពិសេសប្រសិនបើមនុស្សស្រី មិនចេះថែរក្សាខ្លួនឲ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះទេ នោះកូនរបស់ពួកគេ អាចប្រឈមនិងការកើតមកមិនគ្រប់អវយវ:មួយចំនួន ឬផលវិបាកផ្សេងៗចំពោះសុខភាព។
១.មិនបានប្រឹក្សាជាមួយគ្រូពេទ្យ
ប្រវិត្តគ្រួសារ និងហ្សែន ជាកត្តាមួយដែលអាចបណ្តោលឲ្យកូនជាទីស្រឡាញ់របស់អ្នកកើតមកមិនគ្រប់លក្ខណ:។ ហេតុនេះនៅពេលមានផ្ទៃពោះ គួរទៅមន្ទីរពេទ្យពិនិត្យតាមដានជាប្រចាំ ដើម្បីកាត់បន្ថយហានិភ័យ។
២.ប្រើប្រាស់ថ្នាំ គ្មានវេជ្ជបញ្ជារ
ការប្រើប្រាស់ថ្នាំក្នុងអំឡុងពេលមានផ្ទៃពោះជារឿងគ្រោះថ្នាក់បំផុតសម្រាប់កូនក្នុងផ្ទៃ ទោះជាថ្នាំប្រភេទណាក៏ដោយ។ ការប្រើថ្នាំសម្រាប់ព្យាបាលជំងឺអ្នកមា្តយ អាចធ្វើឲ្យទារកក្នុងផ្ទៃដែលគ្មានជំងឺអ្វីសោះ ស្រូបយកឥទ្ធិពលថ្នាំចូលទៅក្នុងរាងកាយ ហើយអាចបណ្តាលឲ្យសុខភាព ឬអវយវៈរបស់ពួកគេជួបភាពមិនប្រក្រតី។
៣.ជក់បារីទាំងបំពាន
មនុស្សស្រីមានផ្ទៃពោះ ជក់បារី ឬឧស្សាហ៍នៅក្បែរអ្នកជក់បារី គឺបង្កគ្រោះថ្នាក់បំផុតសម្រាប់កូនក្នុងផ្ទៃ ពោលគឺអាចធ្វើឲ្យកូនកើតមកមានអវយវៈមិនគ្រប់គ្រាន់។
៤.ទទួលទានអាហារគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់
ពេលមានផ្ទៃពោះ ភាគស្ត្រីច្រើនមានចំណង់អាហារខ្លាំងជាងមនុស្សធម្មតា ហើយតែស្រក់ទឹកមាត់ជានិច្ច ពេលដែលឃើញអាហារនៅនឹងមុខ។ ហេតុនេះហើយ អ្នកមិនត្រូវញ៉ាំផ្តេសផ្តាស់នោះទេ គឺត្រូវទប់អារម្មណ៍ ហើយព្យាយាមបរិភោគអាហារណាដែលមានប្រយោជន៍សម្រាប់សុខភាពខ្លួនឯង និងកូនល្អជាង។
៥.រស់នៅកន្លែងដែឡមានបរិស្ថានមិនល្អ
ស្ត្រីទាំងឡាយត្រូវចាំថា ទោះសារធាតុគីមីពុលក្នុងបរិស្ថានកម្រិតណាក៏ដោយ ក៏អាចធ្វើឲ្យប៉ះពាល់សុខភាពទារកក្នុងផ្ទៃដែរ ហេតុនេះអ្នកត្រូវនៅឲ្យឆ្ងាយពីកន្លែងមានសារធាតុគីមី៕