ទម្លាប់៥យ៉ាងដែលមនុស្សមួយចំនួនធ្វើរាល់ថ្ងៃ អាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

0
1

ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប តែងតែមានទម្លាប់ខុសៗគ្នា មិនថាតែពេលអង្គុយ ដេក ដើរ ឬឈនោះទេ ក៏ប៉ុន្តែមានទម្លាប់មួយចំនួនក៏អាចប៉ះពាល់ដល់សុខភាពដែរ។ តាមគេហទំព័រ brightside បានចុះផ្សាយថា មានទម្លាប់មួយចំនួនដែលអ្នកកំពុងធ្វើរាល់ថ្ងៃ អាចបណ្តោលឲ្យខូចសុខភាពដោយមិនដឹងខ្លួន។

១.អង្គុយគងទាក់ខ្លា
តាមការសិក្សាជាច្រើនបានបង្ហាញថា ទម្លាប់អង្គុយគងទាក់ខ្លានៅលើកៅអី ឬកន្លែងណាក៏ដោយ អាចបណ្តាលឲ្យកើតជំងឺលើសឈាម ហើមសរសៃជើង និងការខូចសរសៃប្រសាទ។

២.អង្គុយមិនត្រង់ខ្លួន
ទម្លាប់អង្គុយមិនត្រង់ខ្លួន ដូចជានៅកន្លែងញ៉ាំបាយ និងកន្លែងធ្វើការ អាចធ្វើឲ្យសរីរាង្គនៅខាងក្នុងរបស់អ្នកមានដំណើរមិនប្រក្រតី។ ហេតុនេះ អ្នកគួរមានទម្លាប់អង្គុយឲ្យត្រង់ខ្លួន និងតម្រង់កៅអីធ្វើការ ឲ្យសមល្មមទៅតាមកុំព្យូទ័ររបស់អ្នក។

៣.ពាក់វែនតាអន់ៗ
មនុស្សភាគច្រើននិយមប្រើវែនតាការពារពន្លឺថ្ងៃ ដែលមានតម្លៃថោកព្រោះមិនចង់ចំណាយប្រាក់ច្រើន។ ក៏ប៉ុន្តែការពាក់ការវែនតាបែបនេះមិនត្រឹមតែមិនអាចជួយការពារភ្នែករបស់អ្នកពីកាំរស្មើ UV បាននោះទេ វាក៏អាចបណ្តាលឲ្យរលាកភ្នែក ឡើងបាយភ្នែក ហើយបើកាន់តែធ្ងន់ធ្ងរ គឺកើតមហារីកតែម្តង។

៤.ផឹកទឹកច្រើនពេក
មនុស្សភាគច្រើន តែងតែយល់ថា ការផឹកទឹកច្រើនពិតជាល្អសម្រាប់សុខភាព ប៉ុន្តែការសិក្សាបានអះអាងថា មនុស្សម្នាក់ៗមានតម្រូវការទឹកខុសៗគ្នា អាស្រ័យទៅតាមការបញ្ចេញកម្លាំងពលកម្មប្រចាំ។ ដូច្នេះ ប្រសិនបើអ្នកមិនមានអារម្មណ៍ស្រេកទឹកទេ កុំព្យាយាមបង្ខំខ្លួនឯង នាំតែបង្កបញ្ហាដល់សុខភាពទៅវិញនោះទេ។

៥.គេងផ្អៀងខាងស្តាំ
ការគេងផ្អៀងទៅខាងស្តាំ ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារយ៉ាងខ្លាំង។ ព្រោះសរីរាង្គមួយចំនួនដំណើរការខុសធម្មតា ដែលធ្វើក្រពេញកូនកណ្តុរ មិនអាចគ្រប់គ្រងជាតិពុលក្នុងរាងកាយបាន ហើយទីបំផុតអ្នកនឹងកើតជំងឺជាច្រើនដោយមិនដឹងខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here