ទម្លាប់៧យ៉ាងដែលអ្នកគិតថាធម្មតាៗ តែអាច​បំផ្លាញ់តម្រងនោមឲ្យខ្ទេចបាន

0
1

តម្រងនោម ត្រូវបានគេចាត់ទុកជាសរីរាង្គមួយផ្នែកដែលមានមុខងារសំខាន់បំផុត​ក្នុងការ​សម្អាតឈាម ជួយផលិតអ័រម៉ូន ស្រូបយករ៉ែ ផលិតទឹកនោម បណ្តេញ​ជាតិពុល និងអាស៊ីត​ចេញពីរាងកាយ។ ក៏ប៉ុន្តែ អ្នកជំនាញបានបង្ហាញថា ទង្វើប្រចាំថ្ងៃមួយចំនួនដែលគ្រប់គ្នាគិតថាធម្មតា អាចបំផ្លាញ់តម្រងដោយមិនដឹងខ្លួន។

ខាងក្រោមនេះជាទ្វើដែលអ្នកគួរតែប្រុងប្រយ័ត្ន៖

១.ទទួលទានទឹកតិតពេក ធ្វើឲ្យជាតិពុល មិនងកាកសំណល់ផ្សេងមិនបានសម្អាតចេញអស់ពីរាងកាយ ហើយយូរៗទៅវានឹងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ត្រងនោម។

២.ទទួលទានអំបិលច្រើនពេកធ្វើឲ្យតម្រងនោមធ្វើការធ្ងន់ តែបើអ្នកមិនប្តូរទម្លាប់នេះទេតម្រងនោមនឹងឆាប់ខូច។

៣.ចូលចិត្តទប់នោម ដែលអាចបណ្តោលឲ្យតម្រងនោមមានសម្ពាធខ្លាំង ហើយវាអាចបង្កទៅជាក្រួសបាន។

៤.ចូលចិត្តបរិភោគសាច់ក្រហមច្រើនពេក ធ្វើឲ្យប្រូតេអ៊ីននៅក្នុងសាច់ផលិតទៅជាអាស៊ីតច្រើនក្នុងឈាម ដែលអាចបំផ្លាញតម្រងនោមយ៉ាងងាយ។

៥.ការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានភេសជ្ជ:ដែលមានជាតិផ្អែម ឬភេសជ្ជ:ប៉ូវកំម្លាំងច្រើនពេក អាចបណ្តោលឲ្យតម្រងនោមចុះខ្សោយ។

៦.ទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ វានឹងធ្វើការបំផ្លាញតម្រងនោមបន្តិចម្តងដោយមិនដឹងខ្លួន។៧.ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ញឹកញាប់ពេក ធ្វើឲ្យរាំងស្ទះដល់លំហូរទឹកនោម ហើយប្រសិនបើ​សកម្មភាពបែបនេះ​នៅតែបន្ត​ យូរៗទៅអាចធ្វើឲ្យខូចតម្រងនោមជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here