មិនគួរឲ្យជឿសោះ! សូម្បីតែទឹកដាំពុះហើយ ទុកចោលយូរពេកក៏មានគ្រោះថ្នាក់ដែរ

0
1
Kettle on fire in Qashqai camp, southern area, Iran, Middle East

ទឹកដែលឆ្លងកាត់ការចម្អិន ត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពបំផុតចំពោះសុខភាព ក៏ប៉ុន្តែទឹកឆ្អិន​ដែលទុកចោលយូរពេក អាចគ្រោះថ្នាក់ដល់សុខភាព​ទៅវិញ។

ក្រុមអ្នកជំនាញបានរកឃើញថា ទឹកដែលដាំពុះនៅសីតុណ្ហភាព ១០០អង្សាសេ អាចសម្លាប់បាក់តេរីបាន ប៉ុន្តែក្នុងរយ:ពេល ២ ម៉ោងក្រោយមក បាក់តេរីនឹងកើតមានម្តងទៀត ហើយរយៈពេល២៤ម៉ោងវានឹងកើតឡើងកាន់តែច្រើន។

ជាការពិតបាក់តេរីជាច្រើនត្រូវបានបំផ្លាញ់នៅសីតុណ្ហភាព ៦០អង្សាសេ ក្នុងរយ:ពេល ១០នាទី ឬ ១០០អង្សាសេ ក្នុងរយ:ពេល ៥នាទី។ តែទោះជាយ៉ាងណា បាក់តេរីមាននៅគ្រប់ទីកន្លែងទាំងអស់ ហើយវាអាចជ្រៀតចូលទៅក្នុងទឹកដែលអ្នកទុកចោលយ៉ាងរហ័ស។ ហេតុនេះ អ្នកមិនគួរទទួលទានទឹកឆ្អិន ដែលទុកចោលយូរពេកនោះទេ។

ការទទួលទានទឹកឆ្អិន ដែលទុកចោលយូរពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាព ក៏ព្រោះតែជាតិអាស៊ីត អំបិលនីត្រាត ត្រូវបានផលិតនៅក្នុងទឹកឆ្អិន។ ជាពិសេស មួយថ្ងៃក្រោយមក ទឹកនេះអាចផលិតអាស៊ីតអំបិលនីត្រាត ដល់ទៅ ០,០០៤ មីលីក្រាម ហើយបើអ្នកទុកដល់រយ:ពេល ៣ ថ្ងៃជាតិអាស៊ីតនឹងឡើងដល់ ០,០១១ មីលីក្រាម។ លើសពីនេះ បើអ្នកទុករហូតដល់ ២០ ថ្ងៃ អំបិលនីត្រាតអាចកើនរហូតដល់ទៅ ០,៧៣ មីលីក្រាម។

អ្នកជំនាញបានណែនាំទៀតថា ទឹកឆ្អិនដែលទុកចោលយូរពេក អាចបាត់បង់អុកស៊ីសែនស្ទើរតែទាំងអស់ ហើយគុណភាពនៃទឹកក៏ត្រូវបាត់បង់ដែរ។ ដូច្នេះដើម្បីធានាសុវត្ថិភាព និងគ្មានមេរោគបាក់តេរី អ្នកមិនគួរទទួលទានទឹកឆ្អិនដែលទុកយូរនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here