ពេលមានផ្ទៃពោះ ស្ត្រីតែងតែជួបបញ្ហាសម្រស់ច្រើនយ៉ាងណាស់ ហើយក្នុងចំណោមនោះផ្ទៃមុខឡើងជាតិខ្លាញ់ ក៏ជាបញ្ហាចោតមួយផងដែរ។ ជាពិសេស ក្នុងរដូវក្តៅតែម្តង ដែលធ្វើឲ្យស្ត្រីត្រូវមានផ្ទៃពោះមានអារម្មណ៍ធុញទ្រាន់ជាខ្លាំង ចង់តែកម្ចាត់ភ្លាមៗនោះទេ។
ទោះជាយ៉ាងណា អ្នកមិនចាំបាច់ព្រួយចំណាយប្រាក់ទិញផលិត ឬផលប៉ះពាល់ទៀតឡើយ ព្រោះមានរូបមន្តធម្មជាតិអាចជួយបាន។
ត្រសក់ ជាផ្លែឈើធម្មជាតិមួយប្រភេទដែលសម្បូរជាតិទឹក និងសារធាតុបំប៉នចាំបាច់ច្រើនយ៉ាងដែលអាចជួយទប់ស្កាត់មុខឡើងជាតិខ្លាញ់យ៉ាងពូកែបំផុត។
របៀបអនុវត្ត៖
១.យកត្រសក់មួយផ្លែ ចិតសំបកចេញ រួចហាន់ជាបន្ទះស្តើងៗ។
២.បន្ទាប់មក បិទនៅលើផ្ទៃមុខ រួចទុកចោលប្រមាណ 20 នាទី។
៣.ចុងក្រោយ អ្នកត្រូវលាងចេញជាមួយទឹកស្អាតឲ្យបានម៉ត់ចត់។
សូមព្យាយាមអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ មិនត្រឹមតែជាតិខ្លាញ់ទេដែលបាត់ ផ្ទៃមុខរបស់អ្នកក៏ប្រែជាទន់រលោងស្អាតផងដែរ៕