ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែទាំងសុខភាព ហើយក្នុងនោះការដើរក៏ជាវិធីសាស្ត្រដ៏ល្អមួយផងដែរ។ ហេតុនេះអ្នកមិនគួរយកបណ្តោយខ្លួនឲ្យរវល់ខ្លាំងពេក ហើយមិនអាចមាន សូម្បីតែចំណាយពេលដើរ១៥នាទីនោះទេ។
ការសិក្សាជាច្រើនបានបង្ហាញថា ការដើរ១៥នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយអត្រានៃការស្លាប់ បាន២២ភាគរយ បើធៀបទៅនិងមនុស្សដែលមិនបានដើរ។ ម្យ៉ាងទៀត ការហាត់ប្រាណដោយការដើរ បានផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖
- ការពារជំងឺទឹកនោមផ្អែម
- ជួយសម្រកទម្ងន់
- បង្កើនកម្រិតវីតាមីន D
- បំបាត់ការឈឺចាប់
- ការពារជំងឺមហារីកពោះវៀនធំ សុដន់ និងសួត
- សម្រួលដល់ចង្វាក់បេះដូង
- ធ្វើឲ្យអារម្មណ៍ល្អ៕