ឪពុកម្តាយភាគច្រើនគិតថា គ្រាន់តែការផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ និងវីតាមីនចាំបាច់ កូនៗពួកគេនឹងរីកធំធាត់ដោយគ្មានឧបសគ្គឡើយ។ ក៏ប៉ុន្តែប្រសិនបើអ្នកទម្លាប់៣ចំណុចនេះនៅពេលកូនចូលគេង ទោះផ្តល់ចំណីឆ្ងាញ់ៗ សម្បូរអាហារបំប៉នច្រើនយ៉ាងណា ក៏ពួកគេលូតកម្ពស់មិនបានល្អដែរ។
១.ញ៉ាំឆ្អែតហើយគេងភ្លាម
នេះជាទម្លាប់មួយរបស់ឪពុកម្តាយភាគច្រើន ព្រោះគិតថាការធ្វើបែបនេះកូនៗរបស់ពួកគេនឹងគេងលក់ស្រួល។ ទោះជាយ៉ាងណាក៏ដោយ បើអ្នកធ្វើបែបនេះយូរៗទៅ វានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ក្រពះ និងខួរឆ្អឹងរបស់កុមារ។ ព្រោះពេលគេង ជាពេលវេលាដែលសរីរាង្គទាំងពីរនេះត្រូវការសម្រាក ដូច្នេះបើអ្នកបញ្ចុកអាហារឆ្អែតហើយឲ្យកូនគេងភ្លាមៗ វាច្បាស់ជាមានផលប៉ះពាល់ធ្ងន់ធ្ងរ។
ប្រសិនបើអ្នកទម្លាប់បែបនេះយូរៗទៅ នឹងធ្វើឲ្យខូចខាតដល់ខួរឆ្អឹងខ្នង ក្រពះ ធ្វើឲ្យកុមារគេងមិនលក់ និងរារាំងដល់ការផលិតអ័រម៉ូនលូតកម្ពស់ថែមទៀត។
២.គេងថ្ងៃច្រើនពេក
កុំឲ្យកូនគេងថ្ងៃច្រើនពេករហូតដល់ពេលរសៀលអ៊ី ព្រោះពួកគេនឹងល្វីយ អស់កម្លាំងមិនចង់ញ៉ាំអាហារពេលល្ងាច ហើយកាលវិភាគគេងនៅពេលយប់នឹងមានភាពយឺតយ៉ាវ។ នេះជាមូលហេតុមួយទៀតដែលធ្វើឲ្យពួកគេគេងមិនបានគ្រប់គ្រាន់ ហើយវានឹងប៉ះពាល់ដល់ការផលិតអ័រម៉ូន និងធ្វើឲ្យការលូតលាស់របស់កុមារ។
លទ្ធផលវានឹងជះឥទ្ធិពលអាក្រក់ដល់ការលូតកម្ពស់របស់កុមារ ដូច្នេះអ្នកគួរតែទម្លាប់កុំឲ្យកូនគេងថ្ងៃច្រើនពេក ហើយត្រូវឲ្យកូនចូលគេងពីព្រលប់។
៣.បើកភ្លើងពេលគេង
ឪពុកម្តាយមួយចំនួនតែងតែធ្វើបែបនេះព្រោះយល់ថា កុំឲ្យកូនមានភាពភ័យខ្លាច តែការបើកភ្លើងពេលគេងធ្វើឲ្យមានផលអាក្រក់ដល់សុខភាពទៅវិញ។ ការបើកភ្លើងពេលគេង ធ្វើឲ្យកុមារមានអារម្មណ៍មិនសុខស្រួល ដែលនាំឲ្យពួកគេគេងមិនស្កប់ស្កល់ និងប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូនលូតលាស់។
ដូច្នេះឪពុកម្តាយគួរតែទម្លាប់គេងបិទភ្លើង ដើម្បីឲ្យកូនគេងលក់ស្រួល រាងកាយមានឱកាសអភិវឌ្ឍច្រើន និងការលូតកម្ពស់បានល្អ៕