មុនក្បាលខ្មៅ គឺជាជំងឺសើរស្បែកមួយប្រភេទ ដែលកើតឡើងដោយសារតែស្បែកមានជាតិខ្លាញ់ និងភាពកខ្វក់ធ្វើឲ្យកកស្ទះរន្ធញើសច្រើនពេក។ ចំណែកឯច្រមុះ គឺជាតំបន់ដែលងាយនឹងទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ក៏ប៉ុន្តែ បញ្ហាមួយនេះអាចព្យាបាលបានដោយប្រើរូបមន្តធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។
ធាតុផ្សំ ៖
- ក្រូចឆ្មារមួយចំហៀង
- អំបិលមួយចិប
របៀបអនុវត្ត៖
១.ច្របាច់ក្រូចឆ្មារដាក់ក្នុងកូនចានមួយ រួចបន្ថែមចូលកូរឲ្យរលាយ។
២.មុននឹងអ្នកអ្នកនុវត្ត ត្រូវប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតផ្ទៃមុខជាមុនសិន ដើម្បីឲ្យជ្រះភាពកខ្វក់ចេញ។
៣.បន្ទាប់មកចាប់ផ្តើមយកល្បាយនេះ លាបច្រមុះឲ្យសព។
៤.រួចប្រើម្រាមដៃម៉ាស្សាថ្នមៗឲ្យបាន៥នាទី ទើបលាងសម្អាតចេញជាមួយនឹងទឹកក្តៅឧណ្ឌៗម្តងទៀត។
៥.ចុងក្រោយត្រូវលាងសម្អាតជាមួយនឹងទឹកត្រជាក់តាមក្រោយជាការស្រេច។
សូមព្យាយាមអនុវត្តមួយថ្ងៃឲ្យបាន២ដង មុនក្បាលខ្មៅនៅលើច្រមុះនឹងរលាយបាត់បន្តិចម្តងៗរហូតទាល់តែអស់៕