ធ្វើរឿង៣ចំណុចនេះហើយភ្លាម កុំទាន់ងូតទឹកឲ្យសោះប្រយ័ត្នខូចសុខភាព

0
1

ជាធម្មតាការងូតទឹក អាចលាងសម្អាតនូវភាពកខ្វក់ទាំងឡាយដែលជាប់នៅលើខ្លួនប្រាណ ហើយអាចធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាថែមទៀត។ ក៏ប៉ុន្តែយើងមិនអាចងូតទឹកតាមតែចិត្តនឹកឃើញនោះទេ មានលក្ខណ្ឌមួយចំនួនអាចធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ជាពិសេសបើយើងកំពុងស្ថិតក្នុងលក្ខខណ្ឌ៣ចំណុចនេះ ហាមងូតទឹកដាច់ខាត៖

១.ទទួលទានអាហារឆ្អែតជ្រុល
បន្ទាប់ពីទទួលទានអាហាររួច យើងគួរតែសម្រាកយ៉ាងហោចណាស់ ១ម៉ោង ទើបអាចងូតទឹកបាន។ ប៉ុន្តែបើយើងងូតទឹកភ្លាមៗ វានឹងធ្វើឲ្យចលនាកន្ត្រាក់របស់ក្រពះចុះខ្សោយ មិនបានបញ្ចេញទឹករំលាយអាហារបានហើយ។ ចំណែកឯសរសៃឈាមចាប់ផ្តើមរីកមាឌ ហើយលំហូរឈាមអាចត្រូវបានរាំងស្ទះ។ មិនតែប៉ុណ្ណោះ ការរាំងស្ទះសរសៃឈាម ធ្វើឲ្យបេះដូងលំបាកក្នុងការបញ្ចូនឈាមទៅកាន់សរីរាង្គផ្សេងៗ ដែលនេះ​ជាមូលហេតុ​ធ្វើឲ្យ​កើតជំងឺសរសៃឈាមបេះដូង។

ម្យ៉ាងវិញទៀត នៅពេលដែលយើងកំពុងឃ្លានខ្លាំង ក៏ពុំគួរងូតទឹកដែរ ព្រោះវាអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមធ្លាក់ចុះ រាងកាយ​នឹងខ្វះ​​ថាមពល។ ប្រសិនបើយើងនៅតែងូតទឹកក្នុងស្ថានភាពបែបនេះទៀត យើងអាចជួបបញ្ហាឈឺក្បាល ឬដួលសន្លប់ ដោយមិនដឹងខ្លួន។

២.ធ្វើលំហាត់ប្រាណ
បន្ទាប់ពីធ្វើសកម្មភាពខ្លាំង ឬធ្វើលំហាត់ប្រាណ រាងកាយនឹងកើនឡើង ហើយញើសក៏ចេញបញ្ចេញមកក្រៅក៏កាន់តែច្រើនដែរ។ ខណៈដែលរាងកាយបែកញើស រន្ធរោមនឹងបើកចំហធំៗ ហេតុនេះប្រសិនបើយើងងូតទឹកភ្លាមៗ ចំហាចទឹកនឹងជ្រាបចូលក្នុងរន្ធរោម ដែលធ្វើឲ្យយើងងាយនឹងកើតជំងឺផ្តាសាយ ក្អក គ្រុន ឬហានិភ័យនៃជំងឺរលាកសួត។

ជាពិសេស ចំពោះអ្នកដែលមានសុខភាពទន់ខ្សោយ រាងកាយមិនអាចសម្របទៅនឹងការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗបាននោះទេ ហើយលទ្ធផលត្រូវប្រឈមមុខនឹងបញ្ហាល្ហិតល្ហៃ ខ្វះឈាមបញ្ចូនទៅកាន់ខួរក្បាល ហើយអាចនាំឲ្យកើតមានហានិភ័យដាច់សរសៃឈាមខួរក្បាល ជាដើម។

៣.ពេលស្រវឹងស្រា
បន្ទាប់ពីទទួលទានគ្រឿងស្រវឹង ខ្លួនរបស់យើងនឹងមានភាពហត់នឿយ ហើយប្រសិនបើយើងងូតទឹកភ្លាមៗ ច្បាស់ជា​ធ្វើឲ្យជាតិស្ករ​ក្នុងរាងកាយ​កើនឡើងយ៉ាងឆាប់រហ័ស ហើយសីតុណ្ហភាពរាងកាយក៏ធ្លាក់ចុះយ៉ាងខ្លាំងដែរ។

ក្នុងករណីដែលយើងមានសុខភាពមិនល្អស្រាប់ ហើយទម្លាប់ងូតទឹកបែបនេះញឹកញាប់ទៀតនោះ យើងនឹងមានបញ្ហាវិលមុខ កើតជំងឺ​ដាច់សរសៃឈាម​ខួរក្បាល​ជាដើម។ លើសពីនេះការទទួលទានគ្រឿងស្រវឹងច្រើនពេក ជាតិពុលនឹង​ប្រមូលផ្តុំ​នៅក្នុងថ្លើម​កាន់តែច្រើន ដែលអាច​បង្កទៅ​ជា​ជំងឺ​ផ្សេងៗបានយ៉ាងងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here