ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយសុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេងនៅខ្សោយផងដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម(ជាញឹកញាប់បំផុតធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។ ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយស្រុកខ្មែរមានការយល់ដឹងទាបខ្លាំងមែនទែន រិតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។ ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ(ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។ ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!!!?????
ប្រភពៈ Dr. Heang Rottana (ចុច Like Page ដើម្បីទទួលបានចំណេះដឹងថ្មីៗដែលមានប្រយោជន៍ជាច្រើន និងស៊ែរបើសិនអ្នកយល់ថាមានប្រយោជន៍សំរាប់មនុស្សទូទៅ)។