អត្ថប្រយោជន៍ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុន នៃមើមប៉ិគ់ប៉ិគក់ ជារុក្ខជាតិមួយប្រភេទ ដែលគេអាចញ៉ាំឆៅក៏បាន ឬយកទៅធ្វើជាអាហារក៏បាន វាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់អ្នកទទួលទាន។ ប៉ុន្តែ ការស្រាវជ្រាវបានរកឃើញថា ប៉ិគក់ ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងក្រៃចំពោះសុខភាព ដែលគ្រប់គ្នាពុំធ្លាប់ដឹងពីមុនមក។
១.អត្ថប្រយោជន៍ទី១៖ សម្បូរវីតាមីន C អាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ប្រឆាំងនឹងការរលាក ការពារបញ្ហាភ្នែក និងជួយឲ្យស្បែកមានសុខភាពល្អ។ លើសពីនេះ ក្រុមវេជ្ជបណ្ឌិតជាច្រើនបានណែនាំថា វីតាមីន C នៅក្នុងមើមរុក្ខជាតិមួយប្រភេទនេះ អាចជួយការពារអ្នកពីជំងឺផ្កាសាយបាន។
២.អត្ថប្រយោជន៍ទី២៖ ប៉ិគក់ ស្ទើរតែគ្មានជាតិខ្លាញ់កាឡូរីសោះ ដែលជាហេតុធ្វើឲ្យវាក្លាយទៅជាអាហារដ៏ល្អបំផុត សម្រាប់អ្នកចង់សម្រកទម្ងន់ និងជួយរក្សាសុខភាពឲ្យមានតុល្យភាព។
៣.អត្ថប្រយោជន៍ទី៣៖ ប៉ិគក់មានផ្ទុកជាតិសរសៃខ្ពស់ ដែលមានអត្ថប្រយោជន៍ខ្លាំងណាស់ក្នុងការបញ្ចុះកូឡេស្តេរ៉ុល សម្ពាធឈាម និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ។
៤.អត្ថប្រយោជន៍ទី៤៖ អ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យទទួលទានប៉ិគួកជាប្រចាំ ព្រោះប៉ិគក់មួយមើមមានផ្ទុកជាតិដែកប្រហែលជា ៤ក្រាម រួមទាំងប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពទូទៅ។
៥.អត្ថប្រយោជន៍ទី៥៖ នៅក្នុងមើមប៉ិគួក មានផ្ទុកវីតាមីន B6 ដែលអាចធ្វើឲ្យប្រសើរឡើងនូវមុខងាររបស់ខួរក្បាល និងជំរុញឲ្យខួរក្បាលមានសុខភាពល្អ។ ជាពិសេសវាអាចជួយបង្កើតកោសិកាឈាមក្រហម និងការពាររាងកាយពីការវាយប្រហារនៃពពួកបាក់តេរី ព្រមទាំងវីរុសផងដែរ៕