មិននឹកស្មាន ភេសជ្ជៈប៉ូវកម្លាំងអាចបំផ្លាញខ្លាំងយ៉ាងនេះសោះ!

0
1

មនុស្សភាគច្រើនចូលចិត្តទទួលទានភេសជ្ជ:ប៉ូវកម្លាំងខ្លាំងណាស់ នៅពេលមានអារម្មណ៍ថាអស់កម្លាំង។ ប៉ុន្តែអ្នកទាំងនោះប្រហែលជាមិនទាន់ដឹងថា វាអាចគ្រោះថ្នាក់យ៉ាងណាខ្លះចំពោះសុខភាពឡើយ។ តាមអ្នកជំនាញបានបង្ហាញថា ភេសជ្ជ:ដែលមានពណ៌ត្នោត អាចបង្កបញ្ហាជាច្រើនដល់សុខភាព។

១.ក្រោយទទួលទានបាន ១០នាទី
បន្ទាប់ពីលោកអ្នកទទួលទានភេសជ្ជ:ប៉ូវកម្លាំងមួយកំប៉ុងភ្លាម រាងកាយបានទទួលជាតិស្ករ១០ស្លាបព្រាកាហ្វេ ដែលជាចំនួនជាតិស្ករដ៏ខ្ពស់សម្រាប់រាងកាយរបស់មនុស្ស។ ការទទួលយកជាតិក្នុងបរិមាណខ្ពស់បែបនេះ អាចប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

២.ក្រោយទទួលទានបាន ២០នាទី
បន្ទាប់ពីទទួលទានភេសជ្ជ:ប៉ូវកម្លាំង បាន២០នាទី ថ្លើមរបស់លោកអ្នកក៏អាចនឹងមានបញ្ហាផងដែរ ព្រោះកម្រិតជាតិស្ករខ្ពស់ពេក បានបង្កើតអាំងស៊ុយលីនក្នុងឈាម ហើយបង្កទៅជាតិខ្លាញ់ក្នុងថ្លើម។

៣.ក្រោយទទួលទានបាន ៤០នាទី
បន្ទាប់ពីទទួលទានភេសជ្ជៈប៉ូវកម្លាំងបាន ៤០នាទី ជាតិស្ករដែលមានក្នុងភេសជ្ជ:ទាំងនោះនឹងជ្រាបចូលពេលរាងកាយ ហើយធ្វើឲ្យសំពាធឈាមរបស់អ្នកកើនឡើងខ្ពស់។

៤.ក្រោយទទួលទានបាន ៤៥នាទី
បន្ទាប់ពីទទួលទានភេសជ្ជ:ប៉ូវកម្លាំងបាន ៤៥នាទី ខួរក្បាលរបស់អ្នក នឹងបញ្ចេញអ័រម៉ូនម្យ៉ាង ដែលអ្នកធ្វើអ្នកមានអារម្មណ៍ល្អ ប៉ុន្តែប្រតិកម្មបែបនេះ គឺដូចប្រតិកម្មនៃការប្រើថ្នាំញៀនដែរ វានឹងបង្កប៉ះពាល់ដល់អ្នកក្នុងពេលណាមួយ។

៥.ក្រោយទទួលទានបាន ៦០នាទី
បន្ទាប់ពីទទួលទានបាន ៦០នាទី អ័រម៉ូនដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ នឹងរលាយបាត់ទៅវិញ ហើយរាងកាយនឹងចាប់ផ្តើមចុះទន់ខ្សោយ និងមានអារម្មណ៍ថាខ្ជិលច្រអូសកើតឡើង។

បន្ទាប់ពីដឹងផលប៉ះពាល់ទាំងនេះហើយ លោកអ្នកគួរតែកាត់បន្ថយរាល់ភេសជ្ជៈប៉ូវកម្លាំងទាំងឡាយ ដើម្បីរក្សាសុខភាពឲ្យប្រសើរបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here