ទម្លាប់ទទួលទានអាហារប្រៃពេក ប្រយ័ត្នកើតជំងឺធ្ងន់ធ្ងរ៥មុខ

0
1

អំបិលត្រូវបានគេចាត់ទុកជាគ្រឿងទេសមិនអាចខ្វះបានសម្រាប់មេផ្ទះគ្រប់រូប ប៉ុន្តែការប្រើអំបិលច្រើនពេកអាចបង្កបញ្ហាសុខភាពយ៉ាងខ្លាំងចំពោះមនុស្សគ្រប់រូប។

ជាទូទៅរាងកាយយើងត្រូវការជាតិសូដ្យូម ដើម្បីសម្រួលលំហូរឈាម សម្អាធឈាម និងជំនួយដល់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែបើយើងទទួលទានជាតិសូដ្យូមច្រើនពេក វាអាចបង្កភាពវិនាសយ៉ាងខ្លាំងដល់សុខភាព។

ខាងក្រោមនេះជាផលប៉ះពាល់មួយចំនួន ដែលបង្កឡើងដោយសារតែទម្លាប់ទួលទានអាហារប្រៃពេក៖

១.សម្ពាធឈាមឡើងខ្ពស់
ការបន្ថេមអំបិលទៅក្នុងរបបអាហារប្រចាំថ្ងៃច្រើនពេក អាចនាំឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព ជាពិសេសសម្ពាធឈាមឡើងខ្ពស់ ដែលធ្វើឲ្យសរសៃឈាមអាក់ទែដំណើរការមិនប្រក្រតី ហើយបង្កទៅបញ្ហាគាំងបេះដូង ជាដើម។

២.មានបញ្ហាសរសៃឈាម
នៅពេលដែលសម្ពាធឈាមឡើងខ្ពស់ មិនត្រឹមតែបេះដូងនោះទេដែលរងផលប៉ះពាល់ សូម្បីតែខួរក្បាលក៏ប៉ះពាល់ដែរ។ ដូចជាបញ្ហាដាច់សរសៃឈាមខួរក្បាល ក៏ព្រោះតែសរសៃឈាមមានការប្រែប្រួលញឹកញាប់ពេក។

៣.កើតជំងឺមហារីក
ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលចូលចិត្តអាហារដែលមានរសជាតិប្រៃ អាចមានអត្រាកើតជំងឺមហារីកក្រពះ ខ្ពស់ជាងអ្នកដែលទទួលទានអាហារមានរសជាតិសាប។

៤.កើតជំងឺតម្រង់នោម
ជាតិសូដ្យូម មានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពអេឡិចត្រូលីត សម្រាប់ទ្រទ្រងរាងកាយរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកទទួលទានអាហារមានជាតិប្រៃខ្លាំងពេក នោះវានឹងធ្វើឲ្យរាងកាយបាត់បង់តុល្យភាព ហើយបង្កផលប៉ះពាល់ដល់តម្រងនោមយ៉ាងខ្លាំង។

៥.កើតជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹង ក៏អាចបណ្តាលមកពីការទទួលទានជាតិអំបិលហួសកម្រិតផងដែរ។ ព្រោះ នៅពេលដែលអ្នកទទួលទានប្រៃខ្លាំងពេក រាងកាយនឹងត្រូវការជាតិទឹកកាន់តែច្រើន បន្ទាប់មកអ្នកនឹងត្រូវការបត់ជើងតូចកាន់តែញឹក ហើយអាចធ្វើឲ្យជាតិកាល់ស្យូមក្នុងខ្លួនជ្រាបចេញមកក្រៅតាមរយ:ទឹកនោម៕

LEAVE A REPLY

Please enter your comment!
Please enter your name here