សញ្ញាអាសន្ន៥ចំណុច កូនក្នុងផ្ទៃអាចប្រឈមនឹងគ្រោះ

0
1

ជាទូទៅអំឡុងពេលមានផ្ទៃពោះ អ្នកម្តាយស្ទើរតែគ្រប់រូបជៀសមិនផុតពីបញ្ហាក្អួតចង្អារ ឈឺពោះ លេចនោម ឬហូរឈាមតិចតួចតាមទ្វារមាសនោះទេ ព្រោះរាងកាយកំពុងទទួលរងនូវសម្ពាធយ៉ាងខ្លាំង។ ក៏ប៉ុន្តែ មានសញ្ញាមួយចំនួនអាចបញ្ជាក់ថា កូនក្នុងផ្ទៃរបស់អ្នកកំពុងតែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដែលត្រូវការដោះស្រាយជាបន្ទាន់។

១.កូនមានចលនាតិច
ជាធម្មតាកូនក្នុងផ្ទៃចាប់ផ្តើមកម្រើកខ្លាំងនៅចន្លោះសប្តាហ៍ទី ១៦ និង២៤។ តែប្រសិនបើក្នុងដំណាក់កាលនេះ ទារកមានចលនាតិច អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះពួកគេអាចនឹងមានសុខភាពទន់ខ្សោយ។

២.ឈាមតាមទ្វារមាសច្រើនពេក
ការហូរឈាមតាមទ្វារមាសតិចតួចក្នុងអំឡុងពេលមានផ្ទៃពោះ ត្រូវបានគេចាត់ទុកជារឿងធម្មតា។ តែទោះជាយ៉ាងណាក្តី ប្រសិនបើការហូរឈាមនោះច្រើនខុសធម្មតា គឺជាសញ្ញានៃការរលូតកូន ឬសុខកំពុងតែបាំងមាត់ស្បូន។ យកល្អ អ្នកគួរតែប្រញាប់ទៅជួបជាមួយអ្នកជំនាញ ឬពេទ្យឆ្មបឲ្យបានឆាប់បំផុត។

៣.ឈឺចាប់ក្នុងពោះខ្លាំង
អ្នកមានផ្ទៃពោះគ្រប់រូបតែងឆ្លងកាត់ភាពឈឺចាប់ ដោយសារតែប្រែប្រួលនៃរាងកាយ។ តែប្រសិនបើការឈឺចាប់នោះមានសភាពធ្ងន់ធ្ងរ ហើយមានធ្លាក់ឈាមទៀតនោះ អាចជាសញ្ញានៃការរលូតកូន ឬកូនក្រៅស្បូន។

៤.ស្បូនកន្ទ្រាក់ខ្លាំងៗ
ស្ត្រីដែលទើបនឹងពរពោះដំបូង អាចច្រឡំថា ការស្បូនកន្ត្រាក់ខ្លាំងៗ ជាសញ្ញានៃការសម្រាកកូន។ តែនេះជារឿងមិនពិតនោះទេ ព្រោះរយ:ពេលនៃការសម្រាល យើងអាចស្មានដឹងមុនបាន ហើយប្រសិនបើស្បូនកន្ត្រាក់ខ្លាំងៗនៅត្រីមាសទី៣ ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម។

៥.បែកទឹកភ្លោះ
ក្នុងអំឡុងពេលមានផ្ទៃពោះ ស្បូនអាចរីកធំបណ្តោលឲ្យដាក់សម្ពាធទៅលើប្លោកនោម ដូច្នេះពេលខ្លះស្ត្រីមានផ្ទៃពោះអាចលេចនោម។ តែទោះជាយ៉ាងណា បើសារធាតុរាវចេះតែបន្តហូរមកមិនព្រមបាត់ អ្នកត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here