ធម្មតា ជំងឺក្នុងរាងកាយរបស់មនុស្សម្នាក់ៗ តែវិវត្តពីបន្តិចបន្តួចទៅដល់ដំណាក់កាលធ្ងន់ធ្ងរ ហើយជំងឺភាគច្រើនព្យាបាលឲ្យជាសះស្បើយទាំងស្រុងបាន ប្រសិនអ្នកដឹងរោគសញ្ញាដំបូងរបស់វា។
ចំណែកឯសារពាង្គកាយរបស់យើង ក៏តែងតែបង្ហាញរោគសញ្ញាតាំងពីជំងឺទាំងនោះកើតមានតាំងពីដំណាក់កាលដំបូងមកម្លេះ ប៉ុន្តែមកពីយើងមិនចាប់អារម្មណ៍។ ជាក់ស្តែងអាការស្ពឹកបដៃ ក៏ជាសញ្ញាដែលអាចប្រាប់ឲ្យអ្នកដឹងថា មានជំងឺមួយចំនួនអាចនឹងកើតមាន ឬកំពុងកើតមានក្នុងខ្លួនរបស់យើងផងដែរ៖
១.មានបញ្ហាសរសៃ
នៅពេលដែលសរសៃរបស់យើងមានបញ្ហា ជាពិសេសសរសៃកែងដៃ វានឹងធ្វើឲ្យដៃមានអាការ:ឈឺចាប់ ហើយអាចបង្ករទៅជាការស្ពឹកបាតដៃ។
២.កើតជំងឺពក.ក
ជំងឺពក.ក ជាជំងឺដែលកើតឡើងដោយសារក្រពេញទីរ៉ូអ៊ីត មិនបានផលិតអ័រម៉ូនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់រាងកាយ។ រីឯរោគសញ្ញារបស់វា គឺធ្វើឲ្យអ្នកឧស្សាហ៍ស្ពឹកដៃ។
៣.ញៀនគ្រឿងស្រវឹង
ទម្លាប់សេពគ្រឿងស្រវឹងជាប្រចាំ បានធ្វើឲ្យខូចសរសៃប្រសាទ និងសារពាង្គកាយរបស់មនុស្ស ជាពិសេសដៃតែម្តង។ ព្រោះមនុស្សដែលញៀននឹងគ្រឿងស្រវឹង តែងមានអាការញ័រដៃ និងឧស្សាហ៍ស្ពឹកដៃ។
៤.កើតជំងឺដាច់សរសៃឈាមខួរក្បាល
នៅពេលដែលសរសៃឈាមមានបញ្ហា ឈាមប្រាកដជាមិនអាចរត់ ទៅចិញ្ចឹមសារពាង្គកាយបានគ្រប់កន្លែងនោះទេ ហើយភាគច្រើនអ្នកជំងឺដាច់សរសៃឈាមខួរក្បាល តែងតែមានអាការស្ពឹកដៃ មុនពេលដែលពួកគាត់កើតជំងឺនេះ។
អាស្រ័យហេតុនេះ អ្នករាល់គ្នាគួរតែមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាទាំងអស់នេះ បើសង្កេតឃើញអាការមិនស្រួលគួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕