៥អាហារ បើចង់ទុកបានយូរកុំដាក់ក្នុងទូទឹកកក

0
1

ស្ត្រីមេផ្ទះភាគច្រើនតែយកអាហារទៅដាក់ក្នុងទូរទឹកក ដើម្បីថែរក្សាអាហារឲ្យបានយូរ ហើយនៅស្រស់ៗ ប៉ុន្តែអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញថា អ្នកពុំគួរយកអាហារមួយចំនួនទៅដាក់ក្លាសេនៅក្នុងទូរទឹកកកនោះទេ ព្រោះវាអាចបណ្តោលឲ្យឆាប់ខូច។

១.ទឹកឃ្មុំ
អ្នកគួរដាក់ទឹកឃ្មុំនៅក្នុងកែវកញ្ជក់ ហើយរក្សានៅក្នុងសីតុណ្ហភាពធម្មតា ទើបអាចរក្សាអាហារូបត្ថម្ភរបស់ទឹកឃ្មុំឲ្យបានល្អ។ ប៉ុន្តែ ប្រសិនបើអ្នកយកវាទៅក្លាសេនៅក្នុងទូរទឹកកក ច្បាស់ជាបាត់បង់គុណភាពដើមជាមិនខាន។

២.ប៉េងប៉ោះ
បើលោកអ្នកយកប៉េងប៉ោះទៅរក្សាក្នុងទូរទឹកកកយូរពេក វានឹងបាត់បង់រសជាតិ ហើយនៅពេលដែលចម្អិនអ្នកនឹងមានអារម្មណ៍ថារឹងៗ។ ហេតុនេះហើយ អ្នកត្រូវរក្សាប៉េងប៉ោះនៅកន្លែងស្ងួត ហើយកុំទិញប៉េងប៉ោះដែលទុំជោរមកទុកឲ្យសោះ។

៣.ដំឡូងបារាំង
ការទុកដំឡូងបារាំងនៅក្នុងទូរទឹកកក អាចបណ្តោលឲ្យបាត់បង់រសជាតិដើម ហើយជាតិស្កររបស់វានឹងប្រែទៅជាស្ករមិនល្អសម្រាប់សុខភាព។ វិធីល្អបំផុត អ្នកគួរតែរក្សាទុកនៅកន្លែងដែលមានសីតុណ្ហភាពធម្មតា ហើយស្ងួត។

៤.ខ្ទឹមបារាំង
ការដាក់ខ្ទឹមបារាំងនៅក្នុងទូរទឹកកក អាចបណ្តោលឲ្យបាត់បង់រសជាតិ និងឆាប់ខូចបំផុត។ យកល្អ អ្នកគួរតែដាក់វាកន្លែងដែលស្ងួត ហើយមានខ្យល់ចេញចូលបានល្អទៅបានហើយ។

៥.ខ្ទឹមស
នៅពេលដែលអ្នកយកខ្ទឹមសទៅរក្សាទុកក្នុងទូរទឹកកក វាច្បាស់ជាឆាប់ដុះពន្លក។ ដូច្នេះ អ្នកគួរទុកវានៅកន្លែងដែលស្ងួត និងមានខ្យល់ចេញចូលបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here