ដើមទ្រូង គឺជាចំណែកដ៏សំខាន់មួយ ដែលជួយលើកកម្បស់សម្រស់ឲ្យមានភាពទាក់ទាញបានមួយកម្រិតដែរ។ ប៉ុន្តែមនុស្សស្រីភាគច្រើនតែងជួបបញ្ហាសុដន់ធ្លាក់យារ មិនតឹងណែនដូចប្រថ្នាសោះ។ ដូច្នេះតើត្រូវធ្វើយ៉ាងម៉េច ទើបឲ្យក្តីស្រមៃមួយនេះក្លាយជាការពិត?
កុំបារម្ភខ្លាំងពេក បញ្ហាមួយនេះអាចការពារបាន ប្រសិនបើស្ត្រីទាំងឡាយអនុវត្តវិធីងាយៗដូចខាងក្រោម៖
១.ព្យាយាមឈរឲ្យត្រង់
មនុស្សស្រីដែលមានដំណើរពើងទ្រូង ទោះជាមានសុដន់តូចយ៉ាងណា ក៏មើលទៅមានភាពទាក់ទាញ ជាងមនុស្សស្រីដើរឱនៗដែរ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះជាប្រចាំ អាចជួយបន្តឹងសាច់ដុំសុដន់របស់មនុស្សស្រី ហើយមើលទៅតឹងណែនល្អ។
២.កុំឲ្យសុដន់រងសម្ពាធខ្លាំង
ទម្លាប់មួយចំនួនដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុដន់របស់មអ្នក គឺការកុំគេងផ្កាប់មុខ ជាពិសេសកុំប្រើអាវទ្រនាប់តឹងពេក ព្រោះវាអាចធ្វើឲ្យសុដន់លូលាស់មិនបានល្អ ហើយយូរៗទៅអាចប្រែក្លាយជាស្វិតបាន ។
៣.ពេលហាត់កីឡា ត្រូវប្រើអាវទ្រនាប់ឲ្យបានត្រឹមត្រូវ
ទម្លាប់ហាត់ប្រាណដោយការដើរ រត់តិច ឬប្រើចលនាមួយចំនួនដែលធ្វើឲ្យសុដន់យោកខ្លាំងពេក អាចធ្វើឲ្យសុដន់របស់មនុស្សស្រីងាយនឹងយារធ្លាក់ណាស់។ ដូចនេះបងប្អូននារី ត្រូវប្រើប្រាស់អាវទ្រនាប់ប្រភេទកីឡា ដើម្បីការពារសុដន់របស់អ្នក។
៤.ប្រើស៊ុតស
ស៊ុតស មានគុណសម្បត្តិជួយរឹតបន្តឹងស្បែក និងជួយបំបាត់ភាពជ្រីវជ្រួញនៅលើសុដន់។ ចំពោះការអនុវត្តគ្មានអ្វីពិបាកទេ អ្នកគ្រាន់តែយកស៊ុតមួយគ្រាប់ យកតែស៊ុតស មកម៉ាស្សាជុំវិញសុដន់ទាំងគូរ រួចទុកឲ្យបាន ៣០នាទីមុននឹងលាងជម្រះចេញ។ ក្នុងមួយសប្តាហ៍សូមព្យាយាមអនុវត្តអោយបានយ៉ាងតិចបំផុត ៣ដង សុដន់របស់អ្នកនឹងមានភាពស្រស់ស្អាត មិនធ្លាក់យារឡើយ៕