បោះចោលរាប់មិនអស់ តែទើបមកដឹងថ្ងៃនេះថាសំបកស៊ុតជាថ្នារក្សាសម្រស់ពូកែលេខ១

0
1

នៅពេលចម្អិនស៊ុត នរណាៗក៏បោះសំបករបស់វាដែរ ព្រោះយល់ថា គ្មានតម្លៃអ្វីតទៅទៀតឡើយ។ ប៉ុន្តែអ្នកជំនាញបាន​បង្ហាញថា សំបកស៊ុត អាចជួយព្យាបាលបញ្ហាសម្រស់ច្រើនយ៉ាង ហើយក្នុងចំណោមនោះ ស្បែកចាស់មុនអាយុក៏អាចដោះស្រាយបានដែរ។

តើធ្វើដូចម្តេចទើបអាចកាត់បន្ថយភាពចាស់ ធ្វើឲ្យអ្នកក្មេងជាងវ័យ? គ្មានអ្វីពិបាកទេ ប្រសិនបើអ្នក​ព្យាយាមអនុវត្តតាមវិធី​សាមញ្ញៗ​ដូចខាងក្រោម៖

ធាតុផ្សំ៖

  • សំបកស៊ុតមាន់ កិនឲ្យម៉ត់ជាម្សៅចំនួន៣ស្លាបព្រាកាហ្វេ
  • ទឹកដោះគោជូរ ៣ស្លាបព្រាកាហ្វេ
  • ម្សៅរមៀតមួយចុងស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖

១.យកធាតុផ្សំទាំងអស់នេះលាយបញ្ចូលគ្នាឲ្យក្លាយជាល្បាយតែមួយ។

២.លាបឲ្យពេញផ្ទៃមុខ រួចទុកចោលរយ:ពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។

៣.សូមព្យាយាមអនុវត្តវិធីនេះ មុនពេលចូលគេងជាប្រចាំ បញ្ហាស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកនឹងរលប់បាត់បន្តិចម្តងៗ ហើយអ្នក​នឹងមាន​សម្រស់​ក្មេងជាវ័យ​ដូចបំណង៕

LEAVE A REPLY

Please enter your comment!
Please enter your name here