ការនោមញឹក មិនមែនជារឿងធម្មតាដែលអ្នកត្រូវមើលរំលងនោះទេ ព្រោះវាអាចបណ្តោលមកពីសុខភាពកំពុងតែជួបបញ្ហា ហើយប្រសិនបើអ្នកបណ្តោយយូរជំងឺកាន់តែធ្ងន់ធ្ងរពិបាកនឹងព្យាបាលថែមទៀត ។
តាមការស្រាវជ្រាវបានរកឃើញថា ការនោមញឹកហួសប្រមាណ អាចកើតឡើងដោយសារតែមូលហេតុធំៗចំនួន៤ចំណុច។
១.ជំងឺទឹកនោមផ្អែម
ការបញ្ចេញនោមញឹកជាមួយនឹងបរិមាណទឹកនោមដ៏ច្រើន គឺជារោគសញ្ញានៃជំងឺទឹកនោមផ្អែមប្រភេទទី១ និងប្រភេទទី២ ដំណាក់កាលដំបូង។ នេះដោយសារតែរាងកាយព្យាយាមបណ្តេញជាតិស្ករដែលលើសតាមរយ:ទឹកនោម។
២.បញ្ហាស្ត្រេស
បញ្ហាស្ត្រេស ធ្វើឲ្យខូចសរសៃប្រសាទដែលត្រូវផ្គត់ផ្គង់ឈាមទៅកាន់ប្លោកនោម ហើយទីបំផុតមុខងារប្លោកនោម ច្បាស់ជាមានបញ្ហា។ កត្តាមួយនេះ ក៏អាចជំរុញឲ្យអ្នកនោមញឹកផងដែរ។
៣.បញ្ហាក្រពេញប្រូស្តាត
ប្រសិនបើក្រពេញប្រូស្តាត រីកធំ លំហូរនោមនឹងត្រូវរាំងស្ទះ ធ្វើឲ្យការបញ្ចេញនោមបានតិច ប៉ុន្តែត្រូវបញ្ចេញច្រើនដង។
៤.ក្រួសតម្រងនោម ឬឆ្លងមេរោគតម្រងនោម
ការឆ្លងមេរោគតម្រងនោម ឬជំងឺក្រួសក្នុងតម្រងនោម អាចបណ្តោលឲ្យរលាកប្លោកនោម និងធ្វើឲ្យអ្នកនោមញឹក។ នេះជាមូលហេតុមួយទៀត នៅក្នុងចំណោមមូលហេតុចម្បងទាំងឡាយដែលធ្វើឲ្យអ្នកចង់តែនោមញឹកបំផុត៕