ដល់កំណត់ហើយទារកនៅតែមិនដាំក្បាលចុះ តើត្រូវធ្វើដូចម្តេច?

0
1

ទារកភាគច្រើនស្ថិតក្នុងស្ថានភាពបញ្ជ្រាស់ជើងត្រឹមអាយុ ៣២ ទៅ ៣៤សប្តាហ៍ នឹងចាប់ផ្តើមប្រែទីតាំងដាំក្បាលចុះក្រោមវិញ។ ប្រសិនបើទារកមានអាយុ ៣៧សប្តាហ៍ហើយនៅតែមិនដាំក្បាលចុះក្រោយទៀត មានតែពឹងលើអ្នកឯកទេសផ្នែកសម្ភពប្រើបច្ចេកទេសបង្វែរហៅកាត់ថា (ECV) ទេ ទើបអាចជួយបាន។

ក្នុងនិតិវិធីនេះ អ្នកជំនាញត្រូវដាក់ដៃនៅលើពោះរបស់អ្នកម្តាយឲ្យចំទារក បន្ទាប់មកប្រើកម្លាំងថ្នមៗដើម្បីរុញប្តូរទីតាំងទារកទៅឆ្ងាយពីឆ្អឹងត្រគាក ហើយបង្វែតិចរហូតទាល់តែទារកដាំក្បាលចុះក្រោម។

ជាធម្មតាទារកចាប់ផ្តើមបង្វិលក្បាលចុះនៅចុងបញ្ចប់នៃការមានផ្ទៃពោះ។ នេះធ្វើឲ្យកំណើតកាន់តែត្រង់ ដែលជាផ្នែកមួយដ៏សំខាន់បំផុតនៃទារកមិនទាន់កើត។ តែប្រហែលជា ៣ភាគរកនៃទារកមិនត្រូវបានបង្វិលដាំក្បាលចុះក្រោមនៅចុងបញ្ជប់នៃការមានផ្ទៃពៅះឡើយ ហើយនៅតែស្ថិតក្នុងស្ថានភាពបញ្ជ្រាស់ដដែល។

ទោះជាយ៉ាងណា ការប្រើបច្ចេកទេសបង្វិលក្បាលកូននេះ អាចប្រឈមហានិភ័យកើតមិនគ្រប់ខែ ហើយក្នុងករណីដែលអ្នកជំនាញមិនអាចជួយបង្វិលបានទេ ចុងក្រោយមានតែប្រើវិធីសម្រាលដោយវះកាត់ប៉ុណ្ណោះទើបសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here