ការក្អកចំពោះកុមារ អាចជារោគសញ្ញានៃជំងឺផ្សេងៗដែលពេលខ្លះអ្នកអាចគិតថាស្រាល ប៉ុន្តែបើបណ្តោលទុកយូរមិនព្យាបាលវានឹងបង្កផលវិបាកធ្ងន់ធ្ងរ។
ជាធម្មតា ការក្អកតិចជាង១៥ថ្ងៃចំពោះកុមារត្រូវបានបញ្ជាក់ថា មានការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ។ ប៉ុន្តែបើជំងឺមានអាការស្រាលៗ អ្នកជំនាញនៅចក្រភពអង់គ្លេសធ្វើការអំពាវនាឲ្យឪពុកម្តាយប្រើទឹកឃ្មុំដើម្បីព្យាបាលរយៈពេល ២ទៅ ៣សប្តាហ៍។
ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព អ្នកគួរតែប្រើទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ ហើយច្របាច់ក្រូចឆ្មារមួយចំហៀងចូល។ បន្ទាប់មកឲ្យកូនទទួលទានពីរដង គឺមុនពេលអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ១ម៉ោង។
អ្នកជំនាញបានណែនាំទៀតថា ដើម្បីរក្សាសុខភាពកុមារតូចៗឲ្យបានល្អអាណាព្យាបាលទាំងឡាយគួរតែឲ្យកូនស្លៀកសម្លៀកបំពាក់ជិតៗក្នុងរដូវរងារ ជាពិសេសកុមារដែលធ្លាប់មានជំងឺរលាកទងសួត ឬកើតហឺត មិនគួរចូលក្នុងតំបន់ដែលមានបរិយាកាសពុលឡើយ៕