តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីដែលយកកូននៅវ័យ ៣០ឆ្នាំ ឬចាស់ជាងនេះនៅតែបន្តកើនឡើងយ៉ាងខ្លាំង បើធៀបទៅនឹង៤ទសវត្សមុន ស្ត្រីភាគច្រើនយកកូននៅវ័យ២០ឆ្នាំ។ ការយកកូននៅវ័យចំណាស់ពេកអាចប្រឈមបញ្ហាជាច្រើនចំពោះអ្នកម្តាយ ហេតុនេះទើបអ្នកជំនាញជំរុញឲ្យយកកូនដំបូងនៅវ័យ ២៥ឆ្នាំទើបប្រសើរ។
ខាងក្រោមនេះជាហានិភ័យនៃការយកកូននៅវ័យចំណាស់ពេក៖
- ប្រឈមនឹងជំងឺទឹកនោមផ្អែម
- កើតជំងឺសម្ពាធឈាមឡើងខ្ពស់
- ភាគរយសម្រាលកូនដោយវះកាត់ឡើងខ្ពស់
- កូនកើតមិនគ្រប់ខែ
- អាចចំណាយពេលយូរ ក្នុងការមានផ្ទៃពោះ៕