Skip to content

សញ្ញានៃជំងឺ៤ប្រភេទស្រីៗគួរប្រយ័ត្ន

ដោយសារតែមមាញឹកជាមួយនឹងការងារប្រចាំថ្ងៃ ធ្វើឲ្យស្ត្រីមួយចំនួនធំគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការគិតគូរពីបញ្ហាសុខភាពខ្លួនឡើយ។ ជាពិសេសទោះជាមានរោគសញ្ញានៃជំងឺកាចសាហាវមួយចំនួនកើតឡើង ក៏ពួកគេមិនបានចាប់អារម្មណ៍ដែរ ដែលធ្វើឲ្យជីវិតរបស់ពួកគេត្រូវប្រឈមនឹងសេចក្តីបានយ៉ាងងាយ។

ខាងក្រោមនេះ ជារោគសញ្ញានៃជំងឺមួយចំនួនដែលមនុស្សស្រីទាំងអស់គួរតែប្រយ័ត្នឲ្យបានខ្ពស់បំផុត៖

១.ជំងឺមហារីកសុដន់
ជំងឺមហារីកសុដន់ ជាជំងឺដ៏កាចសាហាវបំផុតសម្រាប់មនុស្សស្រីគ្រប់រូប ព្រោះវាប៉ះពាល់ទៅលើជីវិតប្រចាំថ្ងៃរបស់មនុស្សស្រីយ៉ាងខ្លាំង។ រោគសញ្ញារបស់វា គឺសុដន់មានដុំពក និងមានផ្លាស់ប្តូរទំហំ ឬរូបរាងជាដើម។

២.ឆ្លងមេរោគប្រព័ន្ធបង្ហូរនោម
ជំងឺប្រភេទនេះ កើតឡើងនៅពេលប្រព័ន្ធបង្ហូរនោម មានអាការឆ្លងមេរោគ ហើយរលាក។ កត្តានេះអាចបណ្តាលមកពីការខ្វះអនាម័យ ឬការរួមភេទមិនបានត្រឹមត្រូវ។

៣.បញ្ហាស្បូន
ស្បូនរបស់មនុស្សស្រីជាកន្លែង ដែលប្រឈមមុខនឹងគ្រោះថ្នាក់បំផុតនៅពេលរួមភេទម្តង។ ពេលខ្លះ​ជាលិកាមួយចំនួនក្នុងស្បូន បានកកើតខុសធម្មតានៅខាងក្រៅមាត់ស្បូន ដែល​អាចបណ្តាលឲ្យស្បូនមានបញ្ហាធ្ងន់ធ្ងរ។ រីឯរោគសញ្ញារបស់វា គឺការមករដូវមិនទៀង និងឧស្សាហ៍ឈឺពោះជាដើម។

៤.ជំងឺមហារីកស្បូន
ជំងឺមួយប្រភេទនេះ ក៏ជាឃាតករលាក់មុខយ៉ាងសាហាវមួយទៀត ដែលបានឆក់យកជីវិតមនុស្សស្រីជាច្រើននាក់មកហើយ។ រោគសញ្ញារបស់វា គឺរដូវមិនទៀតទាត់ ឧស្សាហ៍មានការឈឺចាប់នៅលើថ្ងាស់ និងក្បាលពោះក្រោមផ្សិត៕