អ្នកជំនាញ​បញ្ជាក់​ពី​ហេតុផល​ដែល ឪពុកម្តាយ​មិនគួរ​វាយ​កូន

0
1

ការ​វាយ​កូន គឺជា​រឿង​មួយ​ដែល​មិនល្អ​ទាល់តែសោះ​សម្រាប់ក្មេងៗ ព្រោះ​ក្រៅពី​នឹង​ហុច​ផល​មិនល្អ​ដល់​ផ្លូវចិត្ត​របស់​ក្មេង​ហើយ​នោះ ថែមទាំង​ជាការ​រារាំង​ការទទួលបាន​ជោគជ័យ​ក្នុងការ​រស់នៅ និង​ការធ្វើការងារ​នាពេល​អនាគត​របស់​កូន​ទៀតផង។ កុមារ​ដែល​ត្រូវ​ឪពុកម្តាយ​វាយ នឹងមាន​សញ្ញា​ថា នឹង​ក្លាយជា​ក្មេង​រឹងរូស មិន​ស្តាប់បង្គាប់​ឪពុកម្តាយ និង​ច្រើនតែ​សម្តែង​ទង្វើ​តតាំង​ខ្លាំង​ជាងកុមារ​ដែល​មិនត្រូវ​បានដាក់​ទោស​ដោយ​វិធី​នេះ។

Image result for hitting hand with ruler

ចំពោះ​រឿងនេះ អ្នកវិភាគ​មកពី​ខាង  University of Texas  សហរដ្ឋអាមេរិក បានធ្វើការ​សិក្សា​អំពី​រឿងនេះ និង​បាន​ប្រមូល​រួបរួម​ព័ត៌មាន​មកជា​ង 50 ឆ្នាំ ក្នុង​ចំនួន​កុមារ​ជាង 160.000 នាក់​ហើយ ដោយ​លទ្ធផល​របស់​កា​រវិ​ភាគ​នោះបាន​ចង្អុលបង្ហាញ​ច្បាស់​ទៅក្នុង​ទិសដៅ​តែមួយ​ដូចគ្នា​ថា ក្មេងៗដែល​ត្រូវ​ឪពុកម្តាយ​វាយ​នោះ នឹងមាន​ទង្វើ​តតាំង​នឹង​សង្គម មាន​សញ្ញា​ថា​នឹង​ក្លាយជា​ក្មេង​ច្រងេងច្រងាង និង​មាន​បញ្ហា​ខាង​ផ្លូវចិត្ត​ទៀតផង។

ចំណែក​ខាង  Andrew Grogan-Taylor  អ្នកវិភាគ​ម្នាក់ទៀត​ម​ក​ពី University of Michigan បាន​និយាយថា “ការ​វាយ​កូន​គឺ​រឿង​ដែល​ផ្ទុយ​នឹង​ផ្លូវចិត្ត​របស់​ឪពុកម្តាយ គ្មាន​ឪពុកម្តាយ​ណា​ម្នាក់​ចង់វាយ​កូន​មែនទែន​នោះទេ”។

ការយល់ឃើញ​ក្នុង​រឿងនេះ​មួយទៀត​របស់  Elizabeth Gershoff  អ្នកវិភាគ​ពី​មហាវិទ្យាល័យ តិច​សាស់ អូ​ស្ទី​ន បាន​និយាយថា “ការ​វាយ

កូន​នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​កុមារ​ក្នុង​ផ្លូវ​ដែល​កាន់តែ​អាក្រក់​ទៅក្នុង​រយៈពេល​វែង ឪពុកម្តាយ​គួរតែ​អប់រំ​ប្រដែប្រដៅ​កូន​ដោយ​វិធី​ផ្សេង​វិញ​ដែល​វា​នឹង​ហុច​ផល​ល្អ​បំផុត”។

រឿង​ការដាក់ទោស​កូន​ដោយ​ការ​វាយ​នេះ គ្រួសារ​ជាច្រើន​អាច​កំពុង​នៅតែ​ប្រើ​វិធី​ការ​នេះ​នៅឡើយ​តាម​និស្ស័យ​ឪពុកម្តាយតែបើ​សិន​ជាមាន​ការវិភាគ​អំពី​អ្នកជំនាញ​ចេញមក​បែបនេះហើយ ឡា​រ៉ែ​ន​ក៏​ចង់​សុំឱ្យ​មានការ​ពិចារណា​ក្នុងការ​ដាក់ទោស​កូន​ដោយ​វិធី​ផ្សេង​វិញ​ម្តង​សាកល​មើល​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here