គន្លឹះ​ថែទាំ​សម្រាប់​ស្ត្រី​មានគភ៌ដំបូងៗ ដើម្បីឱ្យ​សុខភាពល្អ​​ទាំង​ម្តាយ&ទារក​ក្នុង​ផ្ទៃ

0
1

សម្រាប់​ស្ត្រី​ដែល​ធ្លាប់​ពពោះ​រួចមកហើយ​អាច​នឹង​យល់ដឹងបាន​ច្រើន​ពី​របៀប​នៃ​ការថែរក្សា​ខ្លួន នៅក្នុង​គ្រា​ដែលមាន​ផ្ទៃពោះ ប៉ុន្តែ​សម្រាប់​អ្នក​ម្ដាយ​ថ្មីថ្មោង​នោះ​គឺជា​រឿង​ពិបាក​បំផុត ដូច្នេះហើយ​នៅពេលនេះ យើង​សូម​ណែនាំ​នូវ​តិច​និ​ចមួយ ចំនួន ដើម្បី​ថែរក្សា​ខ្លួន។

Related image

ថែទាំ សុខភាព ផ្លូវចិត្ត ឱ្យ ស្រស់ស្រាយ ជាប់ ជានិច្ច
ដូចដែល បានដឹង ហើយ ថា  បើ អ្នក​ម្តាយ មាន ភាព តានតឹង ក្នុង អារម្មណ៍ នោះ  គឺ ពិតជា មាន ផល ប៉ះពាល់ ដល់ កូន នៅក្នុង ផ្ទៃ មិន​ខាន  ដូច្នេះ ហើយ គួរ លះបង់ ភាព កង្វល់ ខ្វល់ខ្វាយ  ភាព តាន តឹង ក្នុង អារម្មណ៍ ទាំង រឿង ការងារ  និង រឿង ផ្សេង ៗទៀត ចោល ឱ្យ អស់  ឬ​អាច កែ បញ្ហា ទាំងនេះ បាន តាមរយៈ ការ រក កិច្ចការ ធ្វើ ដើម្បី បន្ធូរ អារម្មណ៍  ដូចជា  ស្តាប់ ចម្រៀង ពី រោះ ៗ អាន សៀវភៅ  ធ្វើ​ការងារ ច្នៃ ប្រឌិត ផ្សេង ៗជាដើម ។

ទទួលទាន អាហារ ដែល មាន​ប្រយោជន៍
គួរ ជ្រើសរើស ទទួលទាន អាហារ ឱ្យ គ្រប់ ទាំង  5 ក្រុម  ដែល ហុច ផល ល្អ ដល់ សុខភាព របស់ ខ្លួនឯង  និង កូន ក្នុង ផ្ទៃ  ដោយ សង្កត់ធ្ងន់ លើ សារធាតុ  ពពួក ប្រូ តេ អុ​ី​ន  កាល់ស្យូម  អាស៊ី ត​ហ្វូ លិ​ក  ដើម្បី ជួយ អភិវឌ្ឍ ខួរក្បាល  និង សាច់ដុំ របស់ ទារក ឱ្យ ធំធាត់ បាន តាម ប្រក្រតី  មាន ជាអាទិ៍  ញ៉ាំ​ទឹក ដោះ គោ ឱ្យ បាន ច្រើន  ញ៉ាំ អាហារ សមុទ្រ  និង បន្លែ ស្លឹក ពណ៌​បៃតង គ្មាន សារធាតុ​គីមី ជាដើម ។ ក្នុងអំឡុងពេល មានគភ៌  ស្ត្រី ទាំងឡាយ គួរ តម  ឬ​កាត់បន្ថយ ការ ញ៉ាំ​ទឹក តែ  កាហ្វេ  និង ភេសជ្ជៈ ដែល មាន ជាតិ អាល់កុល  ឬ​ឈប់ ដាច់ តែម្តង ក៏ ជា ការ ប្រសើរ ដែរ ។

 

សម្រាក ឱ្យ បាន គ្រប់គ្រាន់ និង​ធ្វើ​លំ​ហាត់ប្រាណ
ដោយសារតែ ក្នុងអំឡុងពេល នេះ  អ្នក មានគភ៌ នឹង ចាប់ផ្តើម មាន អារម្មណ៍ ថា  ខ្លួនឯង ល្វើយ  និង ឆាប់ ហត់ នោះ  ដូច្នេះ គួរ គេង សម្រាក ឱ្យ បាន ច្រើន  ឬ​បន្ថែម ការ​សម្រាក ដោយ ការ គេង ឱ្យ លក់ ក្នុង ពេល​ថ្ងៃ ប្រមាណ ជា 1 -2ម៉ោង ក៏បាន ។

ជ្រើសរើស ហាត់ប្រាណ ដោយ ឥរិយា បថ ស្រាល ៗ ដូចជា  យ៉ូ ហ្គា  ដើរលេង ជុំវិញ សួនច្បារ  ឬ​ធ្វើ​ការងារ ផ្ទះ បែប ស្រាល ៗ ដើម្បី ជួយ ជំរុញ ប្រព័ន្ធ ផ្សេង ៗក្នុង រាងកាយ ឱ្យធ្វើ ការ​បាន ល្អ  ថែមទាំង ជួយ ឱ្យ ប្រសូត បាន កាន់តែ ងាយស្រួល ឡើង ទៀតផង ។ គួរ ចៀសវាង លំ ហាត់ប្រាណ ណា ដែល ប្រើ កម្លាំង ច្រើន  និង មាន ការ ងាក  ឬ​បែរ ខ្លួន ខ្លាំង ។

ឧស្សាហ៍ ទៅ ពិនិត្យ គភ៌  និង រកមើល អាការ ខុស​ប្រក្រតី
ជា ធម្មតា អ្នកមាន គភ៌ ខ្លះ  ដែល ទើបតែ មានគភ៌ ជា​លើកដំបូង អាច នឹង មាន កង្វល់ ក្នុង រឿង គ្រោះថ្នាក់  អាការ ខុស​ប្រក្រតី ដែល អាច ហុច ផល អាក្រក់ ដល់ កូន នៅក្នុង ផ្ទៃ  ដូច្នេះ បើ មាន អាការ ខុស​ប្រក្រតី  ឬ​អា កា រ​ប្លែ កៗ ណាមួយ  ដូចជា  ចុក ឆ្អល់ ញឹកញាប់  ឬ​ចាញ់កូន ខ្លាំង ក៏ គួរតែ ទៅ ជួប គ្រូពេទ្យ  ឬ​ទៅ ត្រួតពិនិត្យ គភ៌ តាម ការ ណាត់ របស់ ពេទ្យ ឱ្យ បាន ជាប់ ជានិច្ច ។

សរុប មកវិញ   ស្ត្រី មានគភ៌ ទាំងឡាយ  ចូរ ធ្វើ ចិត្ត ឱ្យ សប្បាយ ៗ កុំ តានតឹង អារម្មណ៍  និង កង្វល់ ចិត្តខ្លាំង ពេក អី  គួរ បណ្តោយ អារម្មណ៍ ឱ្យ សប្បាយ ៗ ត្រៀមខ្លួន ស្វាគមន៍ កូន តូច សម្លាញ់ នៅ ថ្ងៃ​ខាងមុខ ដោយ អារម្មណ៍ ស្រស់ ស្រាយ វិញ ប្រសើរ ជាង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here