ត្រប់សណ្តាយជាបន្លែមួយប្រភេទដែលគេនិយមផ្សំនៅក្នុងអាហារផ្សេងៗ នេះជាអ្វីដែលយើងគ្រប់គ្នាធ្លាប់បានដឹង។ ក៏ប៉ុន្តែរឿងដែលកម្រមានអ្នកដឹង គឺវាសម្បូរទៅដោយសារធាតុបំប៉ន់សំខាន់ៗចាំបាច់សម្រាប់រាងកាយ ហើយត្រូវបានគេចាត់ទុកជាអាហារដែលមានជីវជាតិខ្លាំងបំផុតក្នុងចំណោមអាហារជាច្រើនលើពិភពលោក។

អ្វីដែលពិសេសនោះ គឺត្រប់សណ្តាយ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលអាចជួយទប់ស្កាត់ការរីកលូតលាស់ដុំសាច់ និងការអភិវឌ្ឍនៃកោសិកាមហារីក។
លើសពីនេះ ត្រប់សណ្តាយ អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ និងជួយបញ្ជៀសបញ្ហាខ្សោយការចង់ចាំនៅពេលអ្នកឈានដល់វ័យចំណាស់។ ដូច្នោះហើយ ដើម្បីទទួលបានអត្ថប្រយោជន៍អស់ទាំងនេះ អ្នកគួរតែដាក់បញ្ចូល ត្រប់សណ្តាយ នៅក្នុងរបបអាហារជាប្រចាំថ្ងៃ៕